ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តិចនិកញ៉ាំឱ្យត្រជាក់ក្នុង៖ ៤ បន្លែបញ្ចុះកម្ដៅ និងបន្សាបជាតិពុលដែលអ្នកមិនគួររំលងពេលទៅផ្សារ​

17 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង រាងកាយងាយនឹងបាត់បង់ជាតិទឹក និងចុះខ្សោយប្រព័ន្ធការពារ ដែលទាមទារឱ្យមានការជ្រើសរើសរបបអាហារដែលមានលក្ខណៈត្រជាក់ និងសម្បូរវីតាមីនដើម្បី “លួងលោម” សុខភាពពីខាងក្នុង។ បន្លែស្លឹកបាសគឺជាជម្រើសដំបូងដ៏វិសេស…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង រាងកាយងាយនឹងបាត់បង់ជាតិទឹក និងចុះខ្សោយប្រព័ន្ធការពារ ដែលទាមទារឱ្យមានការជ្រើសរើសរបបអាហារដែលមានលក្ខណៈត្រជាក់ និងសម្បូរវីតាមីនដើម្បី “លួងលោម” សុខភាពពីខាងក្នុង។

បន្លែស្លឹកបាសគឺជាជម្រើសដំបូងដ៏វិសេស ដោយសារវាសម្បូរទៅដោយជាតិរំអិលដែលជួយដល់ប្រព័ន្ធរំលាយអាហារ ជួយឱ្យបន្ទោបង់ស្រួល និងការពារភ្នាសក្រពះ ព្រមទាំងជួយកាត់បន្ថយជាតិខ្លាញ់ និងស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។ បន្ទាប់មកគឺផ្លែត្រឡាច ដែលត្រូវបានគេប្រសិទ្ធនាមថាជា “គ្រាប់ពេជ្របៃតង” មានជាតិទឹកដល់ទៅ ៩៥% និងសម្បូរប៉ូតាស្យូមខ្ពស់ ជួយឱ្យរាងកាយមានតុល្យភាពជាតិអេឡិចត្រូលីតឡើងវិញភ្លាមៗបន្ទាប់ពីបែកញើស និងជួយការពារស្បែកពីកាំរស្មី UV បានមួយកម្រិត។ ចំពោះបន្លែស្ពៃក្រហមវិញ វាសម្បូរទៅដោយជាតិដែក និងកាល់ស្យូមខ្ពស់ជាងសាច់គោទៅទៀត ដោយសារធាតុ​ក្នុងបន្លែនេះជួយប្រឆាំងរ៉ាឌីកាល់សេរី កាត់បន្ថយការវិលមុខ និងភាពហត់នឿយដោយសារកម្ដៅថ្ងៃ។ ចុងក្រោយគឺផ្លែឃ្លោក ដែលជាជំនួយការដ៏ពូកែសម្រាប់តម្រងនោម និងសួត ដោយសារធាតុ​ក្នុងផ្លែឃ្លោកជួយសម្រួលអារម្មណ៍ កាត់បន្ថយភាពតានតឹងនៃប្រព័ន្ធប្រសាទ និងជួយបណ្ដេញជាតិពុលតាមរយៈទឹកនោមបានយ៉ាងលឿន។

ការជ្រើសរើសបន្លែធម្មជាតិទាំងនេះមកចម្អិនក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រឹមតែជួយឱ្យគ្រួសារអ្នកញ៉ាំបាយបានឆ្ងាញ់ និងត្រជាក់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “របងការពារ” ដ៏រឹងមាំដែលជួយឱ្យរាងកាយមានសុខភាពល្អ និងស្រស់ថ្លាជានិច្ចទោះបីជាអាកាសធាតុក្ដៅខ្លាំងយ៉ាងណាក៏ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ