សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ធ្ងន់ធ្ងរ ឥណ្ឌា​វាយបក​អា​មេ​រិ​ក​វិញ​ដោយ​បន្ថែម​តម្លៃ​


​(​ប្រទេស​ឥណ្ឌា​)៖ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា​រវាង​សហរដ្ឋអាមេរិក​និង​មហាអំណាច​ចិន​ហាក់​កាន់តែ​ធ្ងន់ធ្ងរ ពេល​នេះ​ប្រទេស​ឥណ្ឌា​បាន​សម្រេច​វាយប្រហារ​ទៅ​លើ​ផលិតផល​របស់​សហ​រដ្ឋអាមេរិក​ចំនួន ២៨ គ្រឿង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ការ​សងសឹក​ផ្នែក​ពន្ធគយ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ businessinsider ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៧ ខែមិថុនា​នេះ​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា​នឹង​ដាក់​ពន្ធ​ខ្ពស់​លើ​ផលិតផល​អា​មេ​រិ​កចំនួន ២៨ ប្រភេទ​រួម​មាន អាល់​ម៉ុ​ន ផ្លែ​ប៉ោម​និង Walnut និង​គ្រាប់ពូជ​ផ្សេង​ៗ​ទៀត ។ ការ​សម្រេច​បង្កើន​ពន្ធ​សម្រាប់​ផលិត​ផល​របស់​អា​មេ​រិ​ក​នេះ គឺ​សម្រេច​ធ្វើ​ឡើង​មុន​ទស្សនៈកិច្ច​របស់​លោក តាម​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក Mike Pompeo ទៅ​កាន់​ទីក្រុង​ញូ​វ​ដេ​លី នា​ថ្ងៃ​ទី ២៤ ខែមិថុនា​ខាង​មុខ​នេះ ។

​ប្រទេស​ឥណ្ឌា​គឺជា​អ្នក​នាំ​ចេញ​នូវ​គ្រាប់​ផ្លែ​អាល់​ម៉ុ​ន​ធំ​បំផុត​មួយ​សម្រាប់​សហរដ្ឋ​អា​មេរិ​ក​កាលពី​ឆ្នាំ​២០១៨ ដែល​មាន​តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ផ្លែ​អាល់​ម៉ុ​ន​ឡើង​ដល់ ៥៤៣ លាន​ដុល្លារ​អា​មេ​រិ​ក និង​ជាទី​ផ្សារ​នាំ​ចេញ​ផ្លែ​ប៉ោម​ធំ​ជាងគេ​ទី​ពីរ​សម្រាប់​សហរដ្ឋ​អា​មេ​រិច ដែល​មាន​តម្លៃ​ចំនួន ១៥៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

​កាលពី​ស​ប្តា​ហ៍ នៅ​ឯ​កម្មវិធី India Idea Submit ជាមួយ​ក្រុមប្រឹក្សា​អាជីវកម្ម​អា​មេ​រិ​ក – ឥណ្ឌា លោក Mike Pompeo បាន​ថ្លែង​ថា​លោក​សង្ឃឹមថានឹង​មានការ​កិច្ច​សន្ទនា​បើកចំហរមួយ ក៏​ប៉ុន្តែ​បញ្ហា​នៃ​ការ​កំណត់​ពន្ធ​ខ្ពស់​ជាង​មុន​អាច​បាន​ត្រឹមតែ​រារាំង​ទំនាក់ទំនង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​តែ​ប៉ុណ្ណោះ ។

​សូម​រម្លឹក​ថា​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាប​សម្រេច​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ចាប់តាំងពី​ថ្ងៃ​ទី ៥ ខែមិថុនា​លោក Trump បាន​លុប​ចោល​នូវ​សិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) សម្រាប់​ប្រទេស​ឥណ្ឌា​ដែល​ជា​អ្នក​ទទួលផល​ច្រើន​បំផុត​នៃ​គម្រោង​ដែល​បាន​អនុញ្ញាត​ឱ្យ​ការ​នាំ​ចេញ​ដោយ​មិន​បង់ពន្ធ​រហូត​ដល់ ៥,៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ប្រទេស​ឥណ្ឌា​បាន​ហៅ​រឿង​នេះ​ថា «​អកុសល​» មួយ​តែ​បាន​សន្យា​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​។

​វា​ត្រូវ​បាន​គេ​រាយការណ៍​ថា​ឥណ្ឌា​កំពុង​រៀបចំ​យកពន្ធ​គយ​ខ្ពស់​ជាង​មុន​ជា​ការ​វាយបក​ទៅ​សហរដ្ឋអាមេរិក មុន​ជំនួប​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី Narendra Modi ជាមួយ​លោក Trump នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី ២៨ និង ២៩ ខែមិថុនា​។

​ប្រទេស​ឥណ្ឌា​ដំបូង​បាន​ចេញ​នូវ​បទបញ្ជា​កាលពី​ខែមិថុនា ឆ្នាំ​មុន​ដើម្បី​បង្កើន​ពន្ធ​នាំ​ចូល​ឱ្យ​បាន​ខ្ពស់​រហូត​ដល់ ១២០ ភាគរយ​ចំពោះ​ការ​ទម្លាក់​ទំនិញ​របស់​សហរដ្ឋអាមេរិក​ដែល​មានការ​ខឹងសម្បារ​ដោយ​ការ​បដិសេធ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​ការ​លើកលែង​ពី​តម្លៃ​ដែកថែប​និង​អាលុយមីញ៉ូម​។ នៅ​ក្នុង​សេច​ក្តីថ្លែងការណ៍​របស់​ខ្លួន​រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​ទំនិញ​ដែល​បាន​កំណត់​គោលដៅ​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ប្រទេស​ឥណ្ឌា​កាលពីមុន​បាន​ប្រាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា​ពួក​គេ​មាន​តម្លៃ​ប្រហែល ២៤១ លាន​ដុល្លារ​។

ប៉ុន្តែ​ក្រុង​ញូ​វ​ដែ​លី​បាន​ពន្យារ​ពេល​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការ​បង្កើន​ពន្ធគយ​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​។ ពាណិជ្ជកម្ម​រវាង​ពួក​គេ​មាន​ចំនួន​ប្រហែល ១៤២,១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ