ក្លិបយក្ស២កំពុងប្រជែងគ្នាឆក់យក Pogba ចេញពី Manchester United
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain កំពុងតែត្រៀមជះលុយសម្រាប់យកកីឡាករ Paul Pogba…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain កំពុងតែត្រៀមជះលុយសម្រាប់យកកីឡាករ Paul Pogba…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain កំពុងតែត្រៀមជះលុយសម្រាប់យកកីឡាករ Paul Pogba របស់ Real Madrid មកកាន់ក្លិបរបស់ខ្លួន។
កន្លងមកនេះ ក្លិប PSG កំពុងតែប្រជែងជាមួយនឹងក្លិប Juventus និង Real Madrid ក្នុងការដណ្តើមយកកីឡាករបារាំង Paul Pogba ពីក្លិប Man Utd ។ Real Madrid បានទៅចែចូវ ដោយហ៊ានឱ្យថ្លៃ ៩០លានផោន តែពេលនោះ Manchester United ចង់បាន១៥០លានផោន។ តម្លៃដើមពេល Man Utd ទិញ Pogba ដំបូងកាលពីឆ្នាំ២០១៦ គឺត្រឹមតែ៨៩លានផោនប៉ុណ្ណោះ។
ភ្នាក់ងាររបស់ Pogba មានភាពស្និទ្ធស្នាលជាមួយនឹង PSG ដែលជាហេតុធ្វើឱ្យយើងរំពឹងខ្ពស់ថា កីឡាកររូបនេះអាចនឹងមកលេងនៅរដូវកាលក្រោយ។ ម្យ៉ាងទៀត Pogba ផ្ទាល់ក៏បានប្រាប់ថា ខ្លួនចង់សាកអ្វីដែលថ្មី ដើម្បីឱ្យរូបគេកាន់តែអភិវឌ្ឍទៅមុខ បើទោះបីជាការលេងនៅ Manchester United ល្អស្រាប់ហើយក៏ដោយ។
គួរបញ្ជាក់ផងដែរថា Pogba ក៏មានទំនាក់ទំនងល្អជាមួយនឹងគ្រូបង្វឹករបស់ Real Madrid លោក Zinedine Zidane ផងដែរ។ តែអ្វីដែលសំខាន់ ក្លិបនេះបានអស់លុយជះបាត់ទៅហើយ ក្រោយពីទិញកីឡាករជាច្រើននៅរដូវកាលនេះមក ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ