ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​រថភ្លើង​កៀរ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ណ៍បឋម​ពី​កំលាំង​នគរបាល​ក្រុង​កំពត​បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់​បាន​រង​របួសធ្ងន់ ដោយសារ​ត្រូវ​រថភ្លើង​កៀរ ខណៈ​ស្ត្រី​រង​គ្រោះ​ដើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ស្រប​ពេល​រថភ្លើង​កំពុង​ធ្វើ​ចរាចរណ៍​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅរាជធានី​​ភ្នំពេញ ។ បន្ទាប់ពីកើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​និង​កំលាំង​សមត្ថកិច្ច​ជួយ​ដឹកយក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ណ៍បឋម​ពី​កំលាំង​នគរបាល​ក្រុង​កំពត​បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់​បាន​រង​របួសធ្ងន់ ដោយសារ​ត្រូវ​រថភ្លើង​កៀរ ខណៈ​ស្ត្រី​រង​គ្រោះ​ដើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ស្រប​ពេល​រថភ្លើង​កំពុង​ធ្វើ​ចរាចរណ៍​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅរាជធានី​​ភ្នំពេញ ។ បន្ទាប់ពីកើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​និង​កំលាំង​សមត្ថកិច្ច​ជួយ​ដឹកយក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​រថភ្លើង ម្តុំ​វត្ត​វាល​ពួច ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​។

តាម​ប្រភព​ពី​កម្លាំង​នគរបាល​ក្រុង​កំពត​បាន​បន្ត​ថា ស្ត្រី​ដែល​រង​របួសធ្ងន់​ខាងលើ​ឈ្មោះ យ៉ែ​ម សា​រឹត អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

តាម​ប្រភព​ពី​កម្លាំង​នគរបាល​ក្រុង​កំពត​បាន​បន្ត​ទៀត​ថា ស្ត្រី​រង​គ្រោះ​មាន​សតិ​មិន​គ្រប់​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ