ថ្នាំ​ខ្ទង់​ម៉ឺន​គ្រាប់​នេះ​! យក​ទៅ​ណា​ទៅ បើ​ច្រើន​យ៉ាងនេះ​ចឹ​ង


ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​កាត់​ខ្មែរ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់ខ្លួន​ជាមួយ​ថ្នាំ​ញៀន​ខ្ទង់​ម៉ឺន​គ្រាប់ ប្រព្រឹត្ត​នៅ​ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង នៅ​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០១៩ ។

ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​លោក ចែ​ម ផានិត អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ មិថុនា ២០១៩​ថា លទ្ធផល​នៃ​ការ​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​កម្លាំង​ជំនាញ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ភូម្មា ដាំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ឡាវ​កាត់​ខ្មែរ មានស្រុក​កំណើត​នៅ​ភូមិ​សាំ​បៀ​ង ស្រុក សុ​កុ​ម៉ា ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ត្រូវ​បាន​ចាប់ខ្លួន​ស្ថិត​នៅ​ចំណុច​ភូមិ​ខាំ​ផា​ន់​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ដកហូត​ថ្នាំ​ញៀន​ពីរ​ធំ​ៗ​ស្មើ​៦០​កញ្ចប់​តូច ដែល​មាន​ទម្ងន់​សរុប​ទាំង​សំបក​១៥២៩,៤​ក្រាម ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​១២០១៥​គ្រាប់ ស្មើ​ទម្ងន់​សុទ្ធ​១២៣៤​ក្រាម ។

បន្ទាប់​ពី​ចាប់ខ្លួន​ជំនាញ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កសាង​សំណុំរឿង​តាម​នីតិវិធី ដោយ​មានការ​សម្របសម្រួល​ពី​លោក វង់ សាវ៉ា​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រោយ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​ចំពោះ​មុខ​ជនសង្ស័យ​ក្រោម​វត្តមាន​លោក​ព្រះរាជអាជ្ញា​រង​រួចរាល់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ