ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ចេស្តា​, ច​ន្តា​, ចំប៉ី​, ចេតបុត្រ ពិតជា​ពីរោះ​និង​មាន​ន័យ​ណាស់

4 ឆ្នាំ មុន

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖ ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ…

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ចិន្តា​- អ្នក​មានចិត្ត​ទន់ភ្លន់ សម្តីពីរោះ ជា​ឈ្មោះ​កូនស្រី​សំណព្វចិត្ត​ឪពុក​ម្តាយ ។

ចូឡពន​- អាន​ថា ចូឡា​ក់​ពុន ប្រែ​ថា ព្រៃតូច​គឺ​ព្រៃឈើ​ដែល​ដុះ​នៅ​ក្នុង​បរិវេណ​ភូមិ​គ្រឹះ​របស់​មហាសេដ្ឋី​, ជាទី​ស្ងប់ចិត្ត​របស់​អ្នកមាន​ទ្រព្យសម្បត្តិ​។ ឈ្មោះ​នេះ​សម្គាល់ថា​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល ។

ចូឡា​- ជុក កំប៉ោយ ផ្នួង​។ ជា​កំពូល​មនុស្ស​ប្រមូលផ្តុំ​ទៅ​សេចក្តី​ស្រលាញ់​នៃ​អ្នកផង​ទាំងពួង ។ ឈ្មោះ​នេះ​ច្រើន​ជា​អ្នកមាន​សេចក្តីសុខ ។

ចេតនា​- គំនិត​ដែល​នាំ​ចិត្ត​ឱ្យ​នឹកភ្នក ឱ្យ​ផ្តួច​គំនិត ។ កូនប្រុស​ស្រី​ដែល​ប៉ិន​ប្រសប់ កែខៃ​បញ្ហា​តូច​ធំ​ផង​ទាំងឡាយ ។

ចេតបុត្រ​- កូនប្រុស​ដែល​កើត​ចេញ​មក​ប្រកបដោយ​ភាព​បរិសុទ្ធ ។​ឈ្មោះ​នេះ​មាន​និយម​ប្រើ​ច្រើន​នៅ​ក្នុង​ជាតក ។

ចេស្តា​- អ្នក​ដែល​ប្រឹងប្រែង​សង្វាត ខ្មីឃ្មាត អវយវៈ​កម្រើក​ជា​និច្ច ឬ​ហៅ​ម្យ៉ាងទៀត​ថា អ្នក​ដែល​មាន​អំណាច​តេជៈ​ខ្លាំងក្លា ។

ចំណាន​- អ្នក​ដែល​ពូកែ វាងវៃ ប៉ុន​ប្រសប់​គ្រប់​កិច្ចការ ។ ជា​ឈ្មោះ​កូនប្រុស​ស្រី​ដ៏​មាន​សិរី​សួស្តី ។

ចំណាប់​- ជា​បុគ្គល​ល្អ​ផ្តាច់ ឆើត ខ្ពស់ ល្អ​ចំណាប់ ។ ជា​ឈ្មោះ​កូនប្រុស​ពិតជា​ប្រពៃ ។

ចំប៉ី​- កូនស្រី​ចិត្ត​បរិសុទ្ធ​ល្អ ប្រកបការងារ​ដែល​មានកេរ្តិ៍ឈ្មោះ​ជាទី​សង្ឃឹម​របស់​ញាតិ ។ នៅមានត…