ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ចុះ​ឃាត់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ឺ​ម៉ាំង​បំពង​សំឡេង​រំខាន​ជា​ច្រើន​គ្រឿង

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាននៅ​ក្នុង​ក្រុង​កំពត ជា​ពិសេស​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត សូម​ឲ្យ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់​ព​ន្ឋ័​ចាត់វិធានការ​ចំពោះ​ម៉ូតូ​ដែល​កែ​ច្នៃ​បំពង់​ស៊ឺ​ម៉ាំង​បំពង​សំឡេង​បើកបរ​ក្នុង​ទីប្រជុំជន និង​តាម​ផ្លូវ​សាធារណៈ​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​នៅ​ក្បែរ​មន្ទីរពេទ្យ​ដែល​ត្រូវការ​ភាព​ស្ងប់ស្ងាត់​ជាដើម ។…

ខេត្តកំពត ៖ ដោយ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាននៅ​ក្នុង​ក្រុង​កំពត ជា​ពិសេស​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត សូម​ឲ្យ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់​ព​ន្ឋ័​ចាត់វិធានការ​ចំពោះ​ម៉ូតូ​ដែល​កែ​ច្នៃ​បំពង់​ស៊ឺ​ម៉ាំង​បំពង​សំឡេង​បើកបរ​ក្នុង​ទីប្រជុំជន និង​តាម​ផ្លូវ​សាធារណៈ​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​នៅ​ក្បែរ​មន្ទីរពេទ្យ​ដែល​ត្រូវការ​ភាព​ស្ងប់ស្ងាត់​ជាដើម ។

ដោយ​ទទួល​បាន​សំណូមពរ​ពី​គ្រប់​មជ្ឈដ្ឋាន​ខាងលើ លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត បាន​ចេញ​បញ្ជា​ឲ្យ​កំលាំង​នគរបាល​អន្តរាគមន៍​សហការ​ជាមួយ​កំលាំង​នគរបាល​ក្រុង​កំពត ចុះ​ប្រតិបត្តិការ​ឃាត់​ម៉ូតូ​គ្រប់​ប្រភេទ​ដែល​កែ​ច្នៃ​បំពង់​ស៊ឺ​ម៉ាំង​បង្ក​សំឡេង​រំខាន យក​មក​កាន់​អធិការ​ក្រុង ដើម្បី​ធ្វើការ​អប់រំ​ដល់​ម្ចាស់​ម៉ូតូ​ឲ្យ​ដោះ​បំពង់​ស៊ឺ​ម៉ាំង​ដែល​កែ​ច្នៃ​នោះ​ចេញ ហើយ​ដាក់​បំពង់​ស៊ឺ​ម៉ាំង​ឱ្យ​បាន​ត្រឹមត្រូវ​ដូច​ដើម​វិញ ។

លោក​វរសេនីយ៍ឯក ហោ វ​ណ្ណា អធិការ​នគរបាល​ក្រុង​កំពត​បាន​ប្រាប់​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត​រួច​មក លោក​បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ចុះ​ល្បាត​គ្រប់​ច្រក​ផ្លូវ​ក្នុង​ក្រុង​ដើម្បី​ឃាត់​ម៉ូតូ​ដែល​កែ​ច្នៃ​បំពង់​ស៊ឺ​ម៉ាំង​បំពង​សំឡេង​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រជាពលរដ្ឋ និង​មហាជន​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​ដងផ្លូវ​នោះ ។

លោក​អធិការ​នគរបាល​ក្រុង​កំពត​បាន​បន្ត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ គ្រាន់តែ​រយៈពេល​៣​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៦ មិថុនា រហូត​ដល់​ថ្ងៃ​ទី​១៨ មិថុនា ២០១៩​នេះ កំលាំង​សមត្ថកិច្ច​ឃាត់​បាន​ម៉ូតូ​គ្រប់​ប្រភេទ​ដែល​កែ​ច្នៃ​បំពង់​ស៊ឺ​ម៉ាំង​ចំនួន​២៦​គ្រឿង នាំ​មក​រក្សា​ទុក​នៅ​អធិការ​ក្រុង ដើម្បី​ហៅ​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​ធ្វើការ​អបរំ និង​ឲ្យ​បញ្ឈប់​ការ​កែ​ច្នៃ​បំពង់​ស៊ឺ​ម៉ាំង​បង្ក​សំឡេង​រំខាន​តទៅ​ទៀត បើ​មិន​រាងចាល​នោះ​ទេ ពេល​សមត្ថកិច្ច​ឃាត់​បាន​លើក​ក្រោយ នឹង​​ចាត់ការ​តាម​ច្បាប់​ហើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ