ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងវប្បធម៌ និង UNESCO នឹងបន្តអភិរក្សបេតិកភណ្ឌរូបី និងអរូបីឱ្យកាន់តែប្រសើរ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ទទួល​ជួប​តំណាង​អង្គការ​យូ​ណេ​ស្កូ ទើប​តែង តាំង​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយភាគី​ទាំង​ពីរ​នឹង​បន្ដ​កិច្ច​សហប្រតិបត្តិការ​នានា និង​ថ្មី​ៗ​បន្ថែម​ទៀត​នា​ពេល​អនាគត ។ នេះ​បើ​យោង​តាម​ក្រសួង…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ទទួល​ជួប​តំណាង​អង្គការ​យូ​ណេ​ស្កូ ទើប​តែង តាំង​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយភាគី​ទាំង​ពីរ​នឹង​បន្ដ​កិច្ច​សហប្រតិបត្តិការ​នានា និង​ថ្មី​ៗ​បន្ថែម​ទៀត​នា​ពេល​អនាគត ។

នេះ​បើ​យោង​តាម​ក្រសួង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ថ្ងៃ​ទី​២២ ខែមករា​នេះ​ថា ៖ នា​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទទួល​ជួប ឯកឧត្តម Flavio Bonetti តំណាង​អង្គការ​យូ​ណេ​ស្កូ​ទើប​តែងតាំង​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការក្រសួង​។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ ឯកឧត្តម Flavio Bonetti តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី ។

ក្នុង​ជំនួប​ពិភាក្សា​នេះ​ដែរ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​វប្បធម៌​ទាំង​រូបី និង​អរូបី​នា​ពេល​កន្លង​មក​។ ទន្ទឹម​នោះ​ផង​ដែរ ភាគី​ទាំង​ពីរ​នឹង​បន្ដ​កិច្ច​សហប្រតិបត្តិការ​នានា និង​ថ្មី​ៗ​បន្ថែម​ទៀត​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ