ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហេង រតនា ប្រកាសពីការប្រើបច្ចេកវិទ្យាមេដែកស្រូបលើគ្រឿងចក្របោសសម្អាតគ្រា.ប់ បែកចង្កោម

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ CMAC បង្ហាញ​បច្ចេកវិទ្យា​ថ្មី ៖ បំពាក់​ប្រព័ន្ធ​មេដែក​ស្រូប​លើ​គ្រឿងចក្រ ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុង​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម ។ ជាក់ស្តែង​លោក ហេង…

រាជធានី​ភ្នំពេញ ៖ CMAC បង្ហាញ​បច្ចេកវិទ្យា​ថ្មី ៖ បំពាក់​ប្រព័ន្ធ​មេដែក​ស្រូប​លើ​គ្រឿងចក្រ ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុង​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម ។

ជាក់ស្តែង​លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២២ ខែមករា​នេះ​ថា ៖ ក្នុង​គោលដៅ​បង្កើន​សុវត្ថិភាព​ក្នុង​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម ជា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​សៀម​ឈ្លានពាន អង្គភាព CMAC បាន​ស្រាវជ្រាវ​អភិវឌ្ឍន៍ និង​ប្រើប្រាស់​បច្ចេកទេស​បោសសម្អាត ដោយ​បូក​បន្ថែម​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​មេដែក​ស្រូប​បំពាក់​ជាមួយ​គ្រឿងចក្រ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​អ្នកបើកបរ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ការ​កែ​លម្អ​បច្ចេកទេស​នេះ គឺជា​ជំហាន​ដោះស្រាយ​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ដល់​មន្ត្រី​ជំនាញ និង​ព​ន្លឿ​ន​ល្បឿន​នៃ​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម​ដែល​ជា​បេតិកភណ្ឌ​សង្គ្រាម​ឈ្លានពាន ដើម្បី​ផ្ដល់​ដី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ