ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ អំពាវនាវ​ដល់​អ្នក​ភូត​កុហ.ក​ឈប់​ប្រើ​ការ​ឈឺចា.ប់​របស់​សម្ដេច ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន

28 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានរដ្ឋសភា​ បាន​​អំពាវនាវ​ដល់​អ្នក​ភូត​កុហក ឈប់​ប្រើ​ការ​ឈឺចាប់​របស់​សម្ដេច​កាលពី ​៥០​មុន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តទៅ​ទៀត​ទៅ​…

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានរដ្ឋសភា​ បាន​​អំពាវនាវ​ដល់​អ្នក​ភូត​កុហក ឈប់​ប្រើ​ការ​ឈឺចាប់​របស់​សម្ដេច​កាលពី ​៥០​មុន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តទៅ​ទៀត​ទៅ​ ។ យោង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ នា​ព្រឹក​ថ្ងៃ​ទី ​២៣ ខែមករា ឆ្នាំ ​២០២៦ សម្ដេច​តេ​ជោ​បាន​សរសេរ​ថា «សូម​បញ្ឈប់​ប្រើប្រាស់​ការ​ឈឺចាប់​របស់ខ្ញុំ​កាលពី​ ៥០​មុន មក​បោកប្រាស់​ខ្ញុំ​តទៅ​ទៀត​ទៅ​» ។

សម្ដេច​តេ​ជោ​លើក​ឡើង​ថា ក្រោយ​រំដោះ​ចេញពី​របប​ប៉ុ​ល ពត ​ឆ្នាំ ១៩៧៩ ពិសេស​ក្រោយ​ពេល​ដែល​ខ្ញុំ​និយាយ​ពី​រឿង​កូន​ស្លាប់ ដោយ​មាន​ភាគនិទាន និង​ភាពយន្ត​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូ​ណ៍​មី» មក មាន​មនុស្ស​មិន​តិច​ជាង ​២០​នាក់ ទេ ដែល​បន្លំ​ខ្លួន​ធ្វើ​ជា​កំសត់​កូនប្រុស​ខ្ញុំ ដែល​បាន​ស្លាប់​ទៅ​នោះ​មក​ចាប់ជាតិ​ ។ មនុស្ស​ទាំងនោះ​ខ្លះ​សរសេរ​សំបុត្រ​បញ្ជូន​មក​ខ្ញុំ​ចុះ​តាម​ទស្សនា​វដ្ដី និង​ក្រោយ​បង្ហោះ​តាម​បណ្តាញ​សង្គម​ដូច​ជា Facebook ជាដើម ​។

សម្ដេច​តេ​ជោ​បាន​បន្ថែម​ថា ​៖ «​ករណី​ចុង​ក្រោយ​ហាក់ដូច​ធ្ងន់​បន្តិច​មាន​ទាំង​អត្ថបទ​មាន​ទាំង​សារ​ឆ្លើយឆ្លង​ជាមួយ​មនុស្ស​ដែល​ស្គាល់ telegram របស់ខ្ញុំ ​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ភូត​កុហក​ឈប់​ប្រើ​ការ​ឈឺចាប់​របស់ខ្ញុំ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តទៅ​ទៀត​ទៅ​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ