ប្រជាជន​ពិភពលោក​នឹង​មាន​៩,៧​ពាន់​លាន​នាក់


ប្រជាជន​ពិភពលោក ៖ យោង​តាម​របាយការណ៍​មួយ​របស់​ អ​.​ស​.​ប ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៧​មិថុនា​ថា ចំនួន​ប្រជាជន​ពិភពលោក​ត្រូវ​ឡើង​ដល់​៩,៧​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០​ខាង​មុខ​។

តាម​របាយការណ៍​នោះ​ថា ​រយៈពេល​៣០​ឆ្នាំ​ខាង​មុខ​នេះ ជាង​ពាក់កណ្ដាល​នៃ​កំណើនប្រជាជន​ពិភព​លោក​ប្រមូលផ្ដុំ​ក្នុង​ប្រទេស​៩​។ ៣០​ឆ្នាំ​ខាង​មុខ​ទៀត ពិភពលោក​នឹង​មាន​ប្រជាជន​បន្ថែម​២​ពាន់​លាន​នាក់​។ ចំនួន​ប្រជាជន​ពិភពលោក​ត្រូវ​ឡើង​ដល់​៩,៧​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០ ទល់​នឹង​៧,៧​លាន​នាក់​នា​ពេល​បច្ចុប្បន្ន​។ បណ្ដា​ប្រទេស​ដែល​មាន​កំណើនប្រជាជន​ខ្ពស់​មាន​ឥណ្ឌា នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អេ​ត្យូ​ពី តង់​ហ្សា​នី ឥណ្ឌូ​ណេ​ស៊ី អេ​ហ្ស៊ី​ប ​និង​សហរដ្ឋអាមេរិក​។

ក្នុង​ចំណោម​ការ​ព្យាករណ៍ អ​.​ស​.​ប​គ្រោង​ថា​ចំនួន​ប្រជាជន​ពិភពលោក នឹង​អាច​មាន​ដល់​ជិត​១១​ពាន់​លាន​​នាក់​ក្នុង​ឆ្នាំ​២១០០​។ របាយ​ការ​ណ៍​អះអាង​ម្យ៉ាងទៀត​ថា ចំនួន​មនុស្ស​ចាស់​នៃ​ប្រជាជន​ពិភពលោក​នឹង​មានការ​កើន​ខ្ពស់ មក​ពី​មនុស្ស​មាន​អាយុ​វែង​ច្រើន និង​ការ​ចុះ​ថយ​នៃ​ការ​កើត​លើ​ពិភពលោក​។ ចាប់​តាំងពី​ឆ្នាំ​២០១០​មក ប្រទេស​ឬ​ដែនដី​២៧​មាន​ចំនួន​ប្រជាជន​ចុះ​ថយ​យ៉ាងតិច​១%​មក​ពី​អត្រាកំណើត​ទាប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ