ព្រះ​ខ័ន​រាជ​ស្វាយ​រៀង លត់​ក្រសួង​ការ​ពារ​ជាតិ​ឡើងឈរ​កំពូល​តារាង


រាជធានី​ភ្នំពេញ ៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ឡើង​មក​ឈរ​កំពូល​តារាង​ក្នុង​ស​ប្ដា​ហ៍ ទី​១១​នេះ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​ក្រសួង ការពារ​ជាតិ​២-១ កាលពី​ថ្ងៃ​ទី​១៥ មិថុនា នៅ​ក្រៅ​ទឹកដី នៃ​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​ភ្លាត់ស្នៀតធ្លាក់​មក​នៅ​លេខ​រៀង​ទី​២​ចំនួន​ពី​រស​ប្ដា​ហ៍ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ក្រុម​ដែល​មាន​មូលដ្ឋាន​មក​ពី​ខេត្តស្វាយរៀង​មួយ​នេះ​បាន​បន្ត​ឡើង​ចំណាត់ថ្នាក់​កំពូល​តារាង​យ៉ាង​ល្អ​។

សម្រាប់​ការ​ប្រកួត​ទាំង​១១​លើក​មកនេះ ក្រុមព្រះ ខ័ន​រាជ​ស្វាយ​រៀង​មិន​ទាន់​ស្គាល់​ចាញ់​ទាល់តែ​សោះ ដោយ​ឈ្នះ​៩​លើក និង​ស្មើ​២​លើក​មាន​២៩​ពិន្ទុ​។ ខណៈ​ក្រសួងការពារជាតិ​ប្រកួត​បាន​៩​លើក​ដូច​គ្នា ឈ្នះ​៥ ស្មើ​២ ចាញ់​៤ មាន​១៧​ពិន្ទុ​។

ចំណែក​ក្រុម​ណា​ហ្គា​វើ​ល​វិញ ក៏​មិនជា​អន់​ប៉ុន្មាន​នោះ​ដែរ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​យុវជន​បាទី​អាយុ​​ក្រោម​១៨​ឆ្នាំ​៣-០​នៅ​ក្រៅ​ដី​រួច​មក​នោះ គេ​កំពុង​តែ​គ្រង​តំណែង​លេខ​២​បាន​យ៉ាង​ល្អ ជាមួយ​ស្ថិតិ​ប្រកួត​១១​លើក ឈ្នះ​៩ ចាញ់​២ មាន​២៧​ពិន្ទុ ។ ឯ​ក្រុម​ភ្នំពេញ​ក្រោ​ន លត់​អគ្គី​ស​នី​កម្ពុជា​៥-០​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៦​ក្នុង​តារាង​មាន​១៨​ពិន្ទុ​។

ដោយឡែក​សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃ​អាទិត្យ ក្រុម​អង្គ​រថា​យ​ហ្គឺ​បាន​យកឈ្នះ​លើ​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ​២-០​ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង ដោយ​មាន​២៤​ពិន្ទុ ធ្វើ​ឱ្យ​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ​ធ្លាក់​ដល់​លេខ​រៀង​ទី​១២​ដោយ​មាន​៩​ពិន្ទុ ។ ក្រុម​បឹង​កេ​ត​អែ​ហ្វ​សុ​ី​បាន​យកឈ្នះ​លើ​ក្រុម​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​២-១​នៅ​លើ​ទីលាន​របស់​គេ និង​មានឱកាស​ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង​។ ក្រុម​អង្គ​រថា​យ​ហ្គឺ​ប្រកួត​១១​លើក ឈ្នះ​៧ ស្មើ​២ ចាញ់​២ ខណៈ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទើបតែ​រកបាន​១០​ពិន្ទុ​ប៉ុណ្ណោះ ។

ក្រុម​វិសាខា​វិញ​ជួប​នូវ​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​លើក​នេះ ដោយ​បាន​លេង​ចាញ់​ក្រុម​អន់​អាស៊ី​អឺរ៉ុប​៣-១​នៅ​លើ​ទឹកដី​ខ្លួនឯង ។ ទោះបី​យ៉ាងណា​ក្រុម​វិសាខា នៅ​តែ​អាច​រក្សា​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៥​ក្នុង​តារាង​ដដែល​ដោយ​មាន​១៩​ពិន្ទុ ខណៈ​អាស៊ី​អឺរ៉ុប​ស្ថិត​នៅ​លេខ​រៀង​ទី​៨​មាន​១៦​ពិន្ទុ​។ ចំណែក​​ក្រុម​សូ​ទី​ឡូ​អង្គរ​ប្រកួត​ក្រៅ​ទឹកដី​បាន​យកឈ្នះ​លើ​ក្រុម​បាត​តារាង​ខេត្តកំពង់ចាម​៦-០​ពេល​នេះ​គេ​មាន​១៥​ពិន្ទុ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ