ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ធំ​ទៀត​នៅ​ក្នុង​ក្រុង… ​ប្រមុខ​ប្រតិ​បត្តិ​សុំ​ទោស

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ មនុស្ស​ដល់​ជិត​២​លាន​នាក់​ដែល​ស្លៀកពាក់​ខ្មៅ កាលពី​ថ្ងៃ​ទី​១៦​មិថុនា​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​នៅ​ក្រុង​ហុងកុង ទាមទារ​ឲ្យ​ដក​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ដែល​អនុញ្ញាត​ឲ្យ​ចាប់​បញ្ជូន​មនុស្ស​ទៅ​កាន់​ចិនដីគោក និង​ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង លាលែង​ចេញពី​តំណែង​។ បាតុកម្ម​ធំ​បែប​នេះ​បង្ខំ​ឲ្យ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​សុំ​ទោស​ព្រោះតែ​សាបព្រោះ​ភាព​ចលាចល​។ លោក​JIMMY SHAN​តំណាង​មួយ​រូប​នៃ​រណសិរ្ស​សិទ្ធិ​ពលរដ្ឋ…

ប្រទេស​ចិន ៖ មនុស្ស​ដល់​ជិត​២​លាន​នាក់​ដែល​ស្លៀកពាក់​ខ្មៅ កាលពី​ថ្ងៃ​ទី​១៦​មិថុនា​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​នៅ​ក្រុង​ហុងកុង ទាមទារ​ឲ្យ​ដក​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ដែល​អនុញ្ញាត​ឲ្យ​ចាប់​បញ្ជូន​មនុស្ស​ទៅ​កាន់​ចិនដីគោក និង​ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង លាលែង​ចេញពី​តំណែង​។ បាតុកម្ម​ធំ​បែប​នេះ​បង្ខំ​ឲ្យ​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​សុំ​ទោស​ព្រោះតែ​សាបព្រោះ​ភាព​ចលាចល​។

លោក​JIMMY SHAN​តំណាង​មួយ​រូប​នៃ​រណសិរ្ស​សិទ្ធិ​ពលរដ្ឋ អះអាង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា សម្រាប់​​បាតុកម្ម​នា​ថ្ងៃនេះ​យើង​មាន​មនុស្ស​ដល់​ទៅ​ជិត​២​លាន​នាក់​ចូលរួម គឺ​ជិត​ដល់​ទ្វេ​ដង​នៃ​ចំនួន​បាតុករ​កាលពី​ថ្ងៃ​ទី​៩​មិថុនា​កន្លង​ទៅ​។ ចំណែក​ប៉ូលិស​និយាយ​ថា​ក្នុង​បាតុកម្ម​លើក​នេះ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​៣៣៨.០០០​នាក់​។ បាតុករ​ច្រើន​ពាន់​នាក់​បាន​បន្ត​ស្ថិត​នៅ រហូត​ដល់​យប់​តាម​ដង​វិ​ថី​នានា ដែល​ប៉ូលិស​ហាក់​ដក​ចេញ​អស់​។

ពួក​អ្នក​រៀបចំ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហុងកុង លោកស្រី​CARRIE LAM ដែល​កាលពី​ថ្ងៃ​ទី​១៥​មិថុនា​សម្រេច​ផ្អាក​គម្រោង​ច្បាប់​នោះ ឲ្យ​បោះបង់​វា​ចោល​ជា​ស្ថាពរ​។ ពួក​គេ​ក៏​ទាមទារ​ដែរ​ឲ្យ​លោកស្រី​CARRIE LAM លាលែង​ចេញពី​តំណែង​ព្រមទាំង​សុំ​ទោស​ចំពោះ​អំពើ​ហិង្សា​របស់​ប៉ូលិស​។ ពួក​អ្នក​រៀបចំ​ទាមទារ​ឲ្យ​ដក​គម្រោង​ច្បាប់​នេះ​ចេញ​ព្រោះ​ពួក​គេ​យល់​ថា មាន​គ្រោះថ្នាក់​ដល់​សិទ្ធិ​មនុស្ស​។ លោក​JIMMY SHAN និយាយ​ថា យើង​ត្រូវ​និយាយ​ប្រាប់​រដ្ឋាភិបាល​ថា ប្រជាជន​ហុងកុង​នឹង​បន្ត​ធ្វើ​បាតុកម្ម បើ​ដរាបណា​យើង​ពុំ​មើលឃើញ ពី​ការ​ដក​ចេញ​គម្រោង​ច្បាប់​នោះ​ទេ​។

សមាជិក​សភា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់ លោកស្រី​CLAUDIA MO​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា លោកស្រី​CARRIE LAM បាត់បង់​រាល់​ការ​ជឿជាក់​របស់​ប្រជាជន ដូច្នេះ​លោកស្រី​ត្រូវ​តែ​លាលែង​ចេញពី​តំណែង ។

ក្រោយ​រយៈពេល​មួ​យស​ប្ដា​ហ៍​នៃ​បាតុកម្ម​តវ៉ា​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក លោកស្រី​CARRIE LAM ស្ថិត​ក្រោម​ការ​គាបសង្កត់ ក្នុង​នោះ​រួម​ទាំង​ពី​សំណាក់​បណ្ដា​ទីប្រឹក្សា​និង​បណ្ដា​សម្ព័ន្ធមិត្ត​នយោបាយ​ផង​។ ទទួល​ការ​ចោទប្រកាន់​ថា​ប្រកាន់​លទ្ធិផ្ដាច់ការ លោកស្រី​CARRIE LAM បាន​សុំ​ទោស​កាលពី​យប់​ថ្ងៃ​ទី​១៦​មិថុនា ដោយ​ទទួលស្គាល់​ពី​ភាព​ប្រឡោះ​ប្រហោង​នានា ក្នុង​ការងារ​របស់​រដ្ឋាភិបាល ដែល​នាំ​ឲ្យ​មាន​ជម្លោះ​និង​ការ​ឈ្លោះ​ទាស់​ទាញ​គ្នា​ក្នុង​សង្គម​ក្រុង​ហុងកុង​។ ទន្ទឹម​នឹង​នេះ​ដែរ​គណបក្សប្រឆាំង​មួយ បាន​ប្រកាស​ពី​ការ​ដោះ​លែង​នា​ថ្ងៃ​ទី​១៧​មិថុនា មេដឹកនាំ​និស្សិត​លោក​JOSHUA WONG អាយុ​២២​ឆ្នាំំ ជា​មនុស្ស​លេចធ្លោរ​នៃ​ចលនា​ប្រជាធិបតេយ្យ​នៃ​សិសិររដូវ​ឆ្នាំ​២០១៤​។

លោកស្រី​LAM​លើក​ហេតុផល​ពី​អំពើ​ហិង្សា​របស់​អ្នកចូលរួម​ធ្វើ​បាតុកម្ម​មួយ​ចំនួន ដើម្បី​លើក​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បង្ក្រាប​ពួក​បាតុករ​។ មនុស្ស​ជិត​៨០​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​២២​នាក់​រង​របួស​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១២​មិថុនា​។ រួច​នា​ថ្ងៃ​ទី​១៥​មិថុនា​បុរស​អាយុ​៣៥​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយ​ធ្លាក់​ពីលើ​ដំបូល​អគារ​មជ្ឈមណ្ឌល​ពា​ណិ​ជ្ច​កម្ម​ទំនើប​មួយ​នា​កណ្ដាល​ក្រុង ជា​កន្លែង​ដែល​គេ​ឡើង​ចង​បដា​តវ៉ា​មួយ ទាមទារ​ឲ្យ​ដក​ចេញ​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ