ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ីបញ្ជូន​កាក​សំណល់​ទៅ​អា​មេ​រិ​ក​វិញ

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មន្ត្រីជាន់ខ្ពស់​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥​មិថុនា​ថា ឥណ្ឌូ​ណេ​ស៊ីលែង​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយជា​ធុងសម្រាម​ពិភពលោក​ទៀត​ហើយ​។ ដូច​ប្រទេស​នៅ​អា​ស៊ីអាគ្នេយ៍​ដទៃ​ៗ​ទៀត​ដែរ ឥណ្ឌូ​ណេ​ស៊ីបាន​បញ្ជូន​កាក​សំណល់​មិន​តិច​ជាង​៥​កុងតឺន័រ​ទេ​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​។ លោក​SAYID MUHADHAR​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​ថ្លែងប្រាប់​AFP​ថា កុងតឺន័រ​ទាំងនោះ​ក្នុង​សេចក្ដី​ប្រកាស​គេ​ថា…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មន្ត្រីជាន់ខ្ពស់​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥​មិថុនា​ថា ឥណ្ឌូ​ណេ​ស៊ីលែង​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយជា​ធុងសម្រាម​ពិភពលោក​ទៀត​ហើយ​។ ដូច​ប្រទេស​នៅ​អា​ស៊ីអាគ្នេយ៍​ដទៃ​ៗ​ទៀត​ដែរ ឥណ្ឌូ​ណេ​ស៊ីបាន​បញ្ជូន​កាក​សំណល់​មិន​តិច​ជាង​៥​កុងតឺន័រ​ទេ​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​។

លោក​SAYID MUHADHAR​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​ថ្លែងប្រាប់​AFP​ថា កុងតឺន័រ​ទាំងនោះ​ក្នុង​សេចក្ដី​ប្រកាស​គេ​ថា ផ្ទុក​តែ​កាក​សំណល់​ក្រដាស​ប៉ុណ្ណោះ តែ​តាម​ពិត​ផ្ទុក​ពេញ​ដោយ​សំបក​ដប ប្លា​ស្ទិ​ក​និង​កាក​សំណល់​ឯទៀត​ៗ​។ វា​មិន​សម​ស្រប​ឡើយ យើង​មិន​ចង់​ឲ្យ​ប្រទេស​យើង​ក្លាយជា​ធុងសម្រាម​ទេ​។

កុងតឺន័រ​ទាំង​៥​ដែល​ជា​របស់​ក្រុមហ៊ុន​កា​ណា​ដា​មួយ ត្រូវ​បាន​បញ្ជូន​មក​ពី​ទីក្រុង​ង​SEATTLE​អា​មេ​រិ​ក មក​កាន់​ក្រុង​SURABAYA​ជាទី​ក្រុង​ធំ​ទី​២​របស់​ឥណ្ឌូ​ណេ​សី​ុ​កាលពី​ដំណាច់​ខែមីនា​។ ឥណ្ឌូ​ណេ​ស៊ី​បច្ចុប្បន្ន​ពិនិត្យ​កុងតឺន័រ​ដទៃ​ៗ​ទៀត នៅ​កំពុង​ផែ​ក្រុង​ហ្សា​ការ​តា​និង​ក្រុង​បា​តាម​លើ​កោះ​ស៊ូ​ម៉ា​ត្រា​។

ចិន​ចាប់តាំងពី​យូរ​មក​ហើយ​ទទួល​បណ្ដា​កាក​សំណល់​ប្លា​ស្ទិ​ក​ពីលើ​ពិភពលោក​ទាំងមូល មុន​ពេល​បញ្ឈប់​​វិញ​ភ្លាម​ៗ កាលពី​ឆ្នាំទៅ​មិ​ញ ក្នុង​នាម​នៃ​ការ​ការពារ​បរិស្ថាន​។ ប្រទេស​ជា​ច្រើន​នៅ​អា​ស៊ី​អាគ្នេយ៍ កំពុង​តែ​បដិសេធ​មិន​ទទួល​កាក​សំណល់​។ ប៉ុន្តែ​កាក​សំណល់​ក្នុង​ចំនួន​ដ៏​ច្រើន​ត្រូវ​បាន​បញ្ជូន​មក​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ​ឬ​ហ្វ៊ី​លី​ពី​ន​។ ក្រុង​ម៉ានីល​កាលពី​ដំណាច់​ខែឧសភា​បាន​បញ្ជូន​ទៅ​កា​ណា​ដា​វិញ កាក​សំណល់​ជា​ច្រើន​តោន​ដែល​ទទួល​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ នាំ​ឲ្យ​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ទាំង​២​។ ម៉ា​ឡេ​ស៊ី​ក៏​បាន​សន្យា​កាលពី​ខែ​មុន​បញ្ជូន​កាក​សំណល់​ប្លា​ស្ទិ​ក​ជា​ច្រើន​រយ​តោន​ចេញ​ទៅ​វិញ​ដែរ​។

កាក​សំណល់​ប្លា​ស្ទិ​ក​ប្រមាណ​ជា​៣០០​លាន​តោន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​១​ឆ្នាំ​ៗ​។ កាក​សំណល់​ទាំងនោះ​មួយ​ផ្នែក​ធំ​ត្រូវ​ចាក់ចោល​ក្នុង​សមុទ្រ​៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ