ក្រុងបាងកក ៖ សារព័ត៌មានរបស់ថៃ Khaosod ជាភាសាអង់គ្លេស បានរាយការណ៍នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះថា ជនជាតិថៃ ជាតិនិយមជ្រុល បានវាយប្រហារទំព័រហ្វេសប៊ុកផេករបស់ស្ថានទូតជប៉ុន ប្រចាំប្រទេសថៃ បន្ទាប់ពីជប៉ុន ស្នើឱ្យមានការបើកច្រកព្រំដែនកម្ពុជា និងថៃ ឡើងវិញ ។
សារព័ត៌មានរបស់ថៃដដែល បន្តថា បន្ទាប់ពីមានការលាតត្រដាងថា រដ្ឋាភិបាលជប៉ុន បានស្នើឱ្យថៃ និងកម្ពុជា ពិចារណាពិភាក្សាអំពីការបើកច្រកព្រំដែនមួយចំនួនឡើងវិញ ដើម្បីអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញសំខាន់ៗ និងរក្សាសន្តិសុខ នៃខ្សែសង្វាក់ផ្គត់ផ្គង់រួចមក អ្នកជាតិនិយមថៃមួយចំនួនធំ បានបញ្ចេញមតិលើទំព័រហ្វេសប៊ុកផេរបស់ស្ថានទូតជប៉ុនប្រចាំប្រទេសថៃ ដោយពួកគេបានរិះគន់ជំហររបស់រដ្ឋាភិបាលជប៉ុន ហើយមានជនជាតិថៃជាច្រើនបានសម្តែងការខកចិត្ត និងខ្លះទាមទារឱ្យមានការពន្យល់ពីប្រទេសជប៉ុន ថែមទៀតផង ៕
ចែករំលែកព័តមាននេះ