ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ករណីបា.ញ់​​មនុស្សជំនិត​លោកត្រាំ​ ​ការស៊ើប​អង្កេត​​រក​​ខ្មាន់កាំ​​ភ្លើងចាប់​មិន​ទាន់បាន​

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​បាន​អំពាវនាវ​ដល់​បណ្ដា​អ្នកគាំទ្រ​លោក ឲ្យ​ឆ្លើយ​តប​វិញ ដោយ​អហិង្សា​ចំពោះ​ការ​បាញ់​សម្លាប់​មនុស្ស​ជំនិត​លោក​ម្នាក់​លោក​CHARLIE KIRK កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។ លោក​CHARLIE KIRK​ជា​អ្នក​អភិរក្សនិយម​មាន​ឥទ្ធិពល​ម្នាក់ និង​ជាទី​ប្រឹក្សា​មួយ​រូប​ក្នុង​ចំណោម​ទីប្រឹក្សា​របស់​លោក​ត្រាំ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​បាន​អំពាវនាវ​ដល់​បណ្ដា​អ្នកគាំទ្រ​លោក ឲ្យ​ឆ្លើយ​តប​វិញ ដោយ​អហិង្សា​ចំពោះ​ការ​បាញ់​សម្លាប់​មនុស្ស​ជំនិត​លោក​ម្នាក់​លោក​CHARLIE KIRK កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។

លោក​CHARLIE KIRK​ជា​អ្នក​អភិរក្សនិយម​មាន​ឥទ្ធិពល​ម្នាក់ និង​ជាទី​ប្រឹក្សា​មួយ​រូប​ក្នុង​ចំណោម​ទីប្រឹក្សា​របស់​លោក​ត្រាំ ជា​អ្នក​ជ្រោង​ទង់​យុវជន​ស្និទ្ធ​លោក​ត្រាំ ត្រូវ​បាញ់​សម្លាប់​ចំ​ក​ក្នុង​អង្គ​មី​ទ្ទីង​ជា​សាធារណៈ​មួយ​នៅ​សាកលវិទ្យាល័យ​រដ្ឋ​អ៊ូ​តា​ហ៍​ភាគ​ខាងលិច​អា​មេ​រិ​ក​។ អាជ្ញាធរ​កំពុង​បន្ត​យ៉ាង​សកម្ម​តាម​រក​ឃាតករ ក្រោយ​បាញ់​សម្លាប់​មនុស្ស​ជំនិត​នោះ​របស់​ប្រធានាធិបតី​រួច​ហើយ​។ សម្រាប់​ពេល​នេះ​មូលហេតុ​នៃ​ការ​ធ្វើឃាត​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។ មុន​នេះ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ម្នាក់​តែ​ក្រោយមក​បាន​ដោះ​លែង​វិញ​។

ប៉ូលិស​ប្រកាស​នា​ថ្ងៃ​ទី​១១​កញ្ញា​ថា បាន​រក​ឃើញ​អាវុធ​របស់​ឃាតករ​នៅ​ក្នុង​ក​ម្ពោ​ត​ព្រៃ​មួយ​ដែល​នោះ​ជា​កាំភ្លើង​មួយ​ដើម​ព្រមទាំង​ស្នាម​ស្បែកជើង​ក្រយៅ​ដៃ​មួយ​។ ប៉ូលិស​ក៏​មាន​បណ្ដា​រូបភាព​វី​ដេ​អូ​នៃ​ជនសង្ស័យ ដែល​មាន​វ័យ​អាច​រៀន​នៅ​សាកលវិទ្យាល័យ​។ រូបថត​២​សន្លឹក ដែល​ប៉ូលិស​FBI​ផ្សាយ បង្ហាញ​បុរស​ម្នាក់​ស្លៀកពាក់​ខ្មៅ ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ​និង​មួក​កា​ស្កែ​ត​មួយ​។

ប៉ូលិស​ស្នើ​សុំ​ជំនួយ​ពី​សាធារណជន ដើម្បី​កំណត់​អត្តសញ្ញាណ​មនុស្ស​នោះ​។ ប៉ូលិស​ក៏​ប្រកាស​ដែរ​ពី​ការ​ផ្ដល់​រង្វាន់​ដល់​១០០.០០០​ដុល្លារ សម្រាប់​រាល់​ព័ត៌មាន​ទាក់ទិន​នឹង​ឃាតករ ហើយ​មាន​ព័ត៌មាន​ជាង​២០០​ដែល​បាន​ផ្ដល់​ដល់​អ្នក​សើ​ុ​ប​អង្កេត​រួច​ហើយ​។

ប្រមុខ​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក​FBI កាលពី​ពេល​មុន​នេះ​លើក​ឡើង​ពី​ការ​ចាប់ខ្លួន​មនុស្ស​ម្នាក់​ដែល​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ