ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការលុកលុយរបស់ដ្រូនរុស្សុីចូលប៉ូឡូញ លោកត្រាំ​ថា​ ជា​ការ​យល់ច្រឡំ

4 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​ថា ការ​លុកលុយ​របស់​បណ្ដា​ដ្រូ​ន​រុ​ស្ស៊ី​ចូល​ដែនដី​ប៉ូ​ឡូញ អាច​ជា​លទ្ធផល​នៃ​ការ​ច្រឡំ​មួយ​ពី​សំណាក់​រុ​ស្ស៊ី តែ​លោក​ថា​លោក​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​សភាពការណ៍​បែប​នេះ​។ ឆ្លើយ​តប​សំណួរ​របស់​បណ្ដា​អ្នកកាសែត​ពិការ​លុក​លុក​របស់​បណ្ដា​ដ្រូ​ន​ចូល​ដែនដី​ប៉ូ​ឡូញ លោក​ត្រាំ​ឆ្លើយ​ថា​នោះ​អាច​ជា​ការ​ច្រឡំ​មួយ​។ តែ​ទោះបី​យ៉ាងណា​ខ្ញុំ​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​សភាព​ការណ៍​បែប​នេះ​។ ប្រទេស​ប៉ូ​ឡូញ​គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​កាលពី​ថ្ងៃ​១០​កញ្ញា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​ថា ការ​លុកលុយ​របស់​បណ្ដា​ដ្រូ​ន​រុ​ស្ស៊ី​ចូល​ដែនដី​ប៉ូ​ឡូញ អាច​ជា​លទ្ធផល​នៃ​ការ​ច្រឡំ​មួយ​ពី​សំណាក់​រុ​ស្ស៊ី តែ​លោក​ថា​លោក​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​សភាពការណ៍​បែប​នេះ​។

ឆ្លើយ​តប​សំណួរ​របស់​បណ្ដា​អ្នកកាសែត​ពិការ​លុក​លុក​របស់​បណ្ដា​ដ្រូ​ន​ចូល​ដែនដី​ប៉ូ​ឡូញ លោក​ត្រាំ​ឆ្លើយ​ថា​នោះ​អាច​ជា​ការ​ច្រឡំ​មួយ​។ តែ​ទោះបី​យ៉ាងណា​ខ្ញុំ​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​សភាព​ការណ៍​បែប​នេះ​។ ប្រទេស​ប៉ូ​ឡូញ​គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​កាលពី​ថ្ងៃ​១០​កញ្ញា បាន​ព្រមាន​ពី​ជម្លោះ​បើកចំហរ​មួយ​ជាមួយ​រុ​ស្ស៊ី បន្ទាប់​ពី​ការ​លុកលុយ​ក្នុង​ដែនអាកាស​ខ្លួន​ដោយ​ដ្រូ​ន​២០​គ្រឿង ដែល​កងទ័ព​រុ​ស្ស៊ី​បញ្ជូន​មក​ក្នុង​ដែនដី​ប្រទេស​ជា​សមាជិក​សហភាព​អឹ​រ៉ុ​ប​មួយ​ដែល​ក៏​ជា​មា​ជិ​ក​អូតង់​ផង​ដែរ​។ ការ​លុកលុយ​បែប​នេះ​នាំ​ឲ្យ​មាន​អន្តរាគមន៍​របស់​កង​យន្តហោះ​អូតង់​នា​ពេល​រាត្រី​។

ពួក​លោក​ខាងលិច​និង​សម្ព័ន្ធមិត្ត​អូតង់​មាន​ប្រតិកម្ម​ដ៏​មឺ​ុ​ង​ម៉ាត់ ហើយ​អគ្គលេខាធិការ​អ​.​ស​.​ប លោក​អាន​តូ​នី​ញ៉ូ​ហ្គូ​ទ័​រ​រេស លើក​ឡើង​ពី​គ្រោះថ្នាក់​ជាក់ស្ដែង​មួយ​នៃ​ការ​ពង្រីក​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ការ​លើក​ឡើង​ទាំងនេះ​ត្រូវ​បាន​ក្រុង​មូ​ស្គូ​បដិសេធ​។ សេត​វិមាន​និយាយ​ថា លោក​ត្រាំ​បាន​តាមដាន​សភាពការណ៍ ហើយ​ជួប​សន្ទនា​ជាមួយ​សម​ភាគី​ប៉ូ​ឡូញ​លោក​KAROL NAWROCKI ។
នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ​លោក​DONALD TUSK លើក​ឡើង​ថា ដ្រូ​ន​យ៉ាងតិច​១៩​គ្រឿង បាន​ចូល​ក្នុង​ដែនអាកាស​ប្រទេស​លោក​នា​ពេល​យប់ ដោយ​លោក​ស្នើ​ដល់​កង​យន្តហោះ​ប្រដេញ​ប៉ូ​ឡូញ​ហោះ​ចេញ និង​ស្នើ​អន្តរា​ន្ត​រាគ​មន៍​របស់​កង​យន្តហោះ​អូតង់​ផង​ដែរ​។ នៅ​WYRYKI-WOLA ជា​ភូមិ​មួយ​នា​ភាគ​ខាងកើត​ប៉ូ​ឡូញ​កង​យោធា​បាន​ទៅ​ពិនិត្យ​ផ្ទះ​មួយ​ដែល​ដំបូល​រង​ការ​បំផ្លាញ​និង​មាន​បំណែក​រាយ​ប៉ាយ​។

នៅ​មុខ​សភា​ប៉ូ​ឡូញ​លោក​DONALD TUSK លើក​ឡើង​ថា យ៉ាងតិច​ដ្រូ​ន​៣​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់ តែ​មិន​បាន​ធ្វើ​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ លោក​បន្ត​ថា តែ​សកម្មភាព​នេះ​របស់​រុ​ស្សុ​ី​នាំ​ឲ្យ​យើង​ខិត​ទៅ​រក​ជម្លោះ​ដោយ​បើកចំហ​មួយ ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពិស​ង្គ្រា​ម​លោក​លើក​ទី​២​មក​។ តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ប៉ូ​ឡូញ លោកស្រី​ការ៉ូ​លី​ន​ណា​ហ្គា​ឡិ​កា​ថ្លែង​ថា ដ្រូ​ន​១៤​គ្រឿង​ត្រូវ​បាន​រក​ឃើញ​។ ក្រសួង​នោះ​មុន​នេះ​លើក​ឡើង​ពី​ការ​រក​ឃើញ​បំណែក​វត្ថុ​ហោះ​មួយ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ និង​អះអាង​ថា​ផ្ទះ​មួយ​ខ្នង​និង​រថយន្ត​មួយ​គ្រឿង រង​ការ​ចូ​ច​ខាត​នៅ​ភាគ​ខាងត្បូង​ប៉ូ​ឡូញ​។

កងទ័ពអាកាស​ប៉ូ​ឡូញ ប្រកាស​ពី​ការ​ដាក់​ពង្រាយ​កង​យន្តហោះ​ចម្បាំង​របស់​ខ្លូ​ន​និង​របស់​សម្ព័ន្ធមិត្ត​។ កង​យន្តហោះ​នោះ​បាន​ប្រើ​អាវុធ​ប្រឆាំង​បណ្ដា​របស់​ប្រទូស្ត​រ៉ា​យ​។ កងទ័ព​ប៉ូ​ឡូញ​និង​សម្ព័ន្ធមិត្ត​កំណត់​ឃើញ​តាម​រ៉ា​ដា នូវ​របស់​ហោះ​ជា​ច្រើន​ដែល​របស់​ទាំងនោះ​អាច​តំណាង​ឲ្យ​ការ​គំរាម​កំហែង​មួយ ទើប​កងទ័ព​ធ្វើ​សេចក្ដីសម្រេច​ចិត្ត​បាញ់​ទម្លាក់​។ គេ​កំពុង​បន្ត​តាម​រក​របស់​ដែល​ត្រូវ​បាញ់​ទម្លាក់​ទាំងនេះ​។ ក្រសួងការបរទេស​រុ​ស្សុ​ី​ទីបំផុត​បាន​ចោទប្រកាន់​ប៉ូ​ឡូញ​ថា ចង់​ធ្វើ្​ឲ្យ​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ តាម​រយៈ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ