ជំងឺឆ្កែឆ្កួតផ្ទុះផ្អើលពេញទីក្រុងបាងកក
ការរីករាលដាលនៃជំងឺឆ្កែឆ្កួតនៅក្នុងប្រទេសថៃ បានផ្ទុះឡើង ជាពិសេស គឺក្នុងទីក្រុងបាងកក ដែលជារដ្ឋធានី របស់ប្រទេសនេះតែម្តង ។ សារព័ត៌មាន VN Express…
ការរីករាលដាលនៃជំងឺឆ្កែឆ្កួតនៅក្នុងប្រទេសថៃ បានផ្ទុះឡើង ជាពិសេស គឺក្នុងទីក្រុងបាងកក ដែលជារដ្ឋធានី របស់ប្រទេសនេះតែម្តង ។ សារព័ត៌មាន VN Express…
ការរីករាលដាលនៃជំងឺឆ្កែឆ្កួតនៅក្នុងប្រទេសថៃ បានផ្ទុះឡើង ជាពិសេស គឺក្នុងទីក្រុងបាងកក ដែលជារដ្ឋធានី របស់ប្រទេសនេះតែម្តង ។
សារព័ត៌មាន VN Express បានរាយការណ៍ថា នៅពេលនេះ «ទីក្រុងបាងកក កំពុងតែត្រូវបានប្រកាសថាតំបន់រាតត្បាតជំងឺឆ្កែឆ្កួត ហើយអាជ្ញាធរបានចេញបម្រាម ហាមចល័តសត្វ នៅក្នុងទីក្រុងរយៈពេល៣០ថ្ងៃ» ។
អាជ្ញាធរថៃបានប្រកាសថា ទីក្រុងបាងកក និងខេត្តសាមុតប្រាកាន ដែលនៅជិតនោះត្រូវបានប្រកាសថាជាតំបន់រីករាលដាលនៃជំងឺឆ្កែឆ្កួត ហើយចលនារបស់សត្វនានា ដូចជា សត្វឆ្កែ ឆ្មា និងថនិកសត្វដទៃទៀត ត្រូវស្ថិតនៅក្នុងបម្រាម ។
នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសថៃ បានចេញបញ្ជាកាលពីថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីរកឃើញករណីជំងឺឆ្កែឆ្កួតនៅក្នុងសង្កាត់មួយ ។
ប្រភពដែលបានបន្តថា បម្រាមនេះនឹងបន្តចូលជាធរមានរហូតដល់ថ្ងៃទី៨ ខែតុលា គ្របដណ្តប់សង្កាត់មួយចំនួននៅភាគខាងកើតទីក្រុងបាងកក និងនៅខេត្តសាមុត្រប្រាកាន ដែលជំងឺនេះត្រូវបានចាត់ទុកថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទាំងមនុស្ស និងសត្វ ។
ក្រៅពីពពួកសត្វចិញ្ចឹម ដែលមានឆ្កែ ឆ្មា សូម្បីតែពពួកសត្វគោ និងក្របី និងថនិកសត្វផ្សេងៗទៀត ក៏អាជ្ញាធរតម្រូវឲ្យលើកកម្ពស់ការប្រុងប្រយ័ត្នផងដែរ ។
អ្នកល្មើសនឹងបទបញ្ជានេះ ប្រឈមនឹងការពិន័យធ្ងន់ រួមទាំងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១.៦០០ ដុល្លារ ។ មនុស្សក៏អាចឆ្លងជំងឺឆ្កែឆ្កួតនេះបានដែរ ប្រសិនបើត្រូវពពួកសត្វដែលផ្ទុក ឬកើតជំងឺនេះខាំ ឬត្រូវរបួសហើយប្រឡាក់ដោយទឹកមាត់ ឬក៏មេរោគនេះ ៕
ចែករំលែកព័តមាននេះ