ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់អង្គុយយំកន្លែងស្ងាត់ អ្នកដំណើរបារម្ភក្រែងមានគេបំពា.ន លុះសួរនាំ នាងប្រាប់មូលហេតុ​

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​បាន​មក​អង្គុយ​យំ​នៅ​ក្រោម​ដើមឈើ​ ផ្អើល​​អ្នកដំណើរ​ឈប់​សួរនាំ​ ព្រោះ​ជា​កន្លែង​ស្ងាត់​ផង​ ខ្លាច​មាន​ជនខិលខូច​បំពាន​លើ​រូប​នាង​ ​តែនាង​ប្រាប់​ថា ​ត្រូវ​ថ្នាំ​សណ្ដំ​របស់​គេ​យក​គ្រឿងអលង្កា​រអស់ពីខ្លួន ។ ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១១…

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​បាន​មក​អង្គុយ​យំ​នៅ​ក្រោម​ដើមឈើ​ ផ្អើល​​អ្នកដំណើរ​ឈប់​សួរនាំ​ ព្រោះ​ជា​កន្លែង​ស្ងាត់​ផង​ ខ្លាច​មាន​ជនខិលខូច​បំពាន​លើ​រូប​នាង​ ​តែនាង​ប្រាប់​ថា ​ត្រូវ​ថ្នាំ​សណ្ដំ​របស់​គេ​យក​គ្រឿងអលង្កា​រអស់ពីខ្លួន ។

ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១១ ខែ កញ្ញា ឆ្នាំ ២០២៥​ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​ ក្បែរ​ផ្សារ​អ៊ី​អន​៣ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ​បាន​យំ​រៀបរាប់​ប្រាប់​ថា គាត់​មិនដឹង​ថា​ដើរ​មកពីណា​នោះ​ទេ​ មាន​អ្នក​មិន​ស្គាល់​នាំ​មក​អង្គុយ​កន្លែង​ក្រោម​ដើមឈើ​រួច​ក៏​ដោះ​យក​គ្រឿងអលង្ការ​ពី​ខ្លួន​អស់​មិនដឹង​តាំងពី​ណា ។ លុះពេល​គាត់​ដឹងខ្លួន​ស្រាប់តែ​បាត់​របស់របរ​អស់​ពីខ្លួន ដោយភ័យ​អ្នក​ផ្ទះ​ខឹង ​មាន​តែ​យំ​ស្ដាយ​របស់​ដែល​ត្រូវ​ជនសង្ស័យ​ដាក់​ថ្នាំ​សណ្ដំ​យក​ទូរស័ព្ទ​និង​ខ្សែ​ក​គេចខ្លួន​បាត់​ ទើប​គាត់​មិន​ហ៊ាន​ទៅ​ផ្ទះ​ទេ​ ក៏​សុំ​ទូរស័ព្ទ​គេ​តេ​ទៅ​ឪពុក​ម្ដាយ​តែ​គ្មាន​អ្នក​លើក​ទៀត ។

ក្រោយ​ពីប្រជាពលរដ្ឋដែលជាអ្នកដំណើរ​បាន​ស្ដាប់​ការ​រៀបរាប់​នារី​រង​គ្រោះរួចហើយ ក៏​បាន​ទូរស័ព្ទ​ទៅ​ប្ដឹង​នគរបាល​រដ្ឋបាល​ជើងឯក ដើម្បី​ឱ្យ​មក​ទទួលយក​​នារី​​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​ ព្រោះ​មិន​អាច​អោយ​នាង​អង្គុយ​យំ​ម្នាក់ឯង​បែប​នេះ​ គ្រោះថ្នាក់​​ណាស់ និង​ទំនាក់ទំនង​ទៅ​គ្រួសារឱ្យ​​មក​ទទួលយក​នាង​ត្រឡប់​ទៅ​វិញ ​ដោយ​អារម្មណ៍​នារី​រង​គ្រោះ​ហាក់បី​នៅ​ភ័យ​នៅឡើយ​ទេ ។

សមត្ថកិច្ច​បញ្ចា​ក់ថា​ រង់​ចាំ​សួរ​នាំ​នារីរងគ្រោះ​សិន​ ដើម្បីឱ្យដឹងថាជា​ករណី​បន្លំ​លួច​ឬ​ក៏​ចាញ់​បោក​ជន​ឆបោក​ ដោយ​មិន​ទាន់​អាច​សាកសួរ​នាំ​នាង​បាន​នោះ​ទេ​ ព្រោះមើលទៅ​នារី​រងគ្រោះហាក់ភ័យ​ខ្លាំង​ពេក​ រង់​ចាំ​​នាង​​ស្ងប់​អារម្មណ៍​ស្រួលបួល​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ