ក្រោយ​ចុះ​ផ្សាយ​រឿងរ៉ាវ​ដ៏​កំសត់​វេទនា​របស់​ឪពុក​និង​កូន​ធ្វើ​ឱ្យ​រំជួលចិត្ត​ដល់​អាជ្ញាធរ​និង​សប្បុរសជន


ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​កោះសន្តិភាព​ចុះ​ផ្សាយ​រឿងរ៉ាវ​ដ៏​កំសត់​វេទនា​របស់​គ្រួសារ​ទុរគត​២​នាក់​ឪពុក​និង​កូនស្រី​តូច​ដែល​កន្លង​មក​រស់នៅ​ក្រោម​ខ្ទម​គ្មាន​ជញ្ជាំង ស្ថិត​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក រួច​មក ពេល​នេះ​គ្រួសារ​ទុរគត​មួយ​នេះ​ទទួល​បាន​ផ្ទះ​ថ្មី​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ពី​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ដោយ​លោក​ហ៊ី​ប សា​មៀត មេ​ភូមិ​ប្រាសាទ​ត្បែង​បាន​អះអាង​ថា​នឹង​ជួយ​សាងសង់​ផ្ទះ​ថ្មី​ឲ្យ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

គ្រួសារ​ទុរគត​ខាងលើ​មាន​ឪពុក​ឈ្មោះ​ជុំ មឿ​ន អាយុ​៧៦​ឆ្នាំ និង​កូនស្រី​ឈ្មោះ​មឿ​ន ដាវ អាយុ​៤​ឆ្នាំ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០១៩ នេះ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារ និង​ថវិកា​របស់​សប្បុរសជន​តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ត្រូវ​បាន​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​ទុរគត​ខាងលើ​ដោយ​ផ្ទាល់​ដៃ​តែ​ម្តង​។

ម្ចាស់​អំណោយ​ទាំងអស់​ខាងលើ រួម​មាន ១-​ម្ចាស់​ភោជនីយដ្ឋាន​អាស៊ាន​បៀ​នៅ​ខេត្តបាត់ដំបង លោក​យី យក់​សាន និង​លោកស្រី​សុខ សេរី​ឃី​ម ព្រមទាំង​បុត្រ ឧបត្ថម្ភ​អង្ករ​១​កា​រ៉ុ​ង ស្មើនឹង​៥០​គីឡូក្រាម និង​ថវិកា​២០​ម៉ឺន​រៀល ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​មុខ ២-​អ្នកស្រី​ហៀ​ង និង​លោក​ស្រេង ជា​ម្ចាស់​សណ្ឋាគារ​ប៉ា​រី​ស​នៅ​ខេត្តបាត់ដំបង ឧបត្ថម្ភ​អង្ករ​១​កា​រ៉ុ​ង ស្មើនឹង​៥០​គីឡូក្រាម ៣-​កញ្ញា​សុខ សេរី​រតន ជា​អ្នកលក់​ក្រដាស​បិទ​ជញ្ជាំង​នៅ​ខេត្តបាត់ដំបង ឧបត្ថម្ភ​មុង​ភួយ​កម្រាល និង​សម្ភារៈ​មួយ​ចំនួន ។

៤-​លោក​លឹ​ម រតនា និង​ក្រុម​គ្រួសារ​នៅ​ខេត្តបាត់ដំបង​ឧបត្ថម្ភ​មី​ចំនួន​៥​កេស ៥-​បងស្រី តង នៅ​ខេត្តបាត់ដំបង ឧបត្ថម្ភ​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល ៦-​កញ្ញា​ស្រី ពៅ លក់​គ្រឿងក្រអូប​ម៉ី​សាង​នៅ​ខេត្តបាត់ដំបង ឧបត្ថម្ភ​ប្រាក់​២​ម៉ឺន​រៀល ៧-​ប្អូនប្រុស​ឈ្មោះ​ធា​រ៉ា នៅ​ខេត្តបាត់ដំបង​ឧបត្ថម្ភ​ប្រាក់​២​ម៉ឺន​រៀល ៨-​កញ្ញា​រស់ សុ​ផា​ន់​នី នៅ​ខេត្តបាត់ដំបង ឧបត្ថម្ភ​ប្រាក់​ចំនួន​៤​ម៉ឺន​រៀល ៩-​លោក​លី ឧសភា នៅ​ខេត្តបាត់ដំបង ឧបត្ថម្ភ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល និង​១០-​ក្រុមហ៊ុន​ធៀន​ធៀន​សូ​ឡា​គ្រុប នៅ​ខេត្តបាត់ដំបង ក៏​បាន​ជួយ​ឧបត្ថម្ភ​គ្រួសារ​ទុរគត​ខាងលើ​ចំនួន​៥០​ម៉ឺន​រៀល​តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ផង​ដែរ​។

តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ដែល​បាន​យក​អំណោយ​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដល់​គ្រួសារ​ទុរគត​ខាងលើ​បានឱ្យ​ដឹង​ថា គ្រាន់តែ​ទទួល​បាន​អំណោយ​ជា​កាបូបស្ពាយ​ទៅ​រៀន​ភ្លាម កូនស្រី​តូច​អាយុ​៤​ឆ្នាំ​ស្ពាយកាបូបនោះដោយក្តី​ត្រេកអរ​ និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង លុះ​ពេល​ភ្នាក់ងារ​កោះសន្តិភាព​សួរ​ថា​ចង់ទៅ​រៀន​ទេ? នាង​តូច​ឆ្លើយ​ថា ចង់ទៅ​រៀន ។

ក្រោយ​ទទួល​បាន​អំណោយ​ទាំងអស់​ខាងលើ​រួច​ហើយ គ្រួសារ​ទុរគត​ទាំង​២​នាក់​ឪពុក​និង​កូនស្រី​តូច​បាន​លើកដៃ​សំពះ​អរគុណ និង​ជូនពរ​ដល់​អាជ្ញាធរ ព្រមទាំង​សប្បុរសជន​ទាំងអស់​ឱ្យ​ជួប​ប្រទះ​តែ​សេចក្តីសុខ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

គួររំលឹកថា ទប់ទឹក​ភ្នែក​មិន​បាន​! ក្រោយ​ដឹង​រឿងរ៉ាវ​ដ៏​កំសត់​វេទនា​របស់​ឪពុក​និង​កូន​ក្នុង​ខ្ទម​មួយ​នេះ (​មាន​វី​ដេ​អូ​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ