ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ចក្រ​៣៦​នៅ​ក្រុង​បាវិត​ បន្តមិន​ចូល​ធ្វើការ​ ខណៈមិន​ទាន់មាន​ដំ​ណោះស្រាយ

11 ឆ្នាំ មុន

ខេត្តស្វាយ​រៀង ៖ ​បើតាម​សេច​ក្តី​រាយការ​ណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះសន្តិភាព បាន​ឱ្យដឹងថា កម្ម​ករ​-​កម្ម​ការិនី​​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ តាយ​សេង​ និង​មេន​ហាត​ធេន​ ក្រុង​បាវិត​ នាំគ្នា​ចូល​ធ្វើការ​វិញ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ​ ប៉ុន្តែ​ស្រាប់​តែមាន​កម្មករ​៣​រោង​ចក្រ​នាំគ្នា​យក​ដុំ​ថ្ម​ដើរ​គប់​ មិន​ឱ្យធ្វើការ ​ដោយ​​​នាំ​គ្នា​ដើរ​ចេញ​វិញអស់​​ ខណៈមិន​ទាន់​មាន​ដំ​ណោះស្រាយ​ ដែល​បង្ខំ​ឱ្យ​ថៅកែ​រោង​ចក្រ​ទាំង​៣៦​ ត្រូវ​បិទ​ទ្វារ​បន្ត​ទៀត​ ។

សូម​បញ្ជាក់ថា កាលពីកន្លងមក​ ក្រុម​កម្ម​ករ​-​កម្ម​ការិនី​ទាំង​៣៦​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ តាយ​សេង​ និង​មេន​ហាត​ធេន​ ដែលមាន​​ចំនួន​រាប់​ ម៉ឺន​នាក់​ បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​ដើរ​ចេញ​ពី​រោង​ចក្រ​ ដោយ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​ រីឯ​តំណាង​រោង​ចក្រ​បាន​ប្រកាស​ថា​ រង់​ចាំ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ប្រជុំ​ដោះ​ស្រាយ​នៅ​ថ្នាក់​ ជាតិ​ នា​ថ្ងៃ​ទី​២៤​ ធ្នូ​ ​នេះ​ ៕​