ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឆាត​លា​បងស្រី​មុន​លោ​.​ត​.​ទឹក​លើ​ស្ពាន​ជ្រោយចង្វារ បន្សល់​ទុក​ម៉ូតូ​,​ស្បែកជើង​,​ទូរ​សព្ទ​ដៃ និង​កាបូប

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឆាត​លា​បងស្រី​រួច​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​បន្សល់​ទុក​ម៉ូតូ​ស្បែកជើង​,​ទូរស័ព្ទ​ដៃ និង​កាបូប ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​កម្ពុជា​-​ជប៉ុន ស្ថិត​នៅ​ភូមិ​១៦ សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឆាត​លា​បងស្រី​រួច​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​បន្សល់​ទុក​ម៉ូតូ​ស្បែកជើង​,​ទូរស័ព្ទ​ដៃ និង​កាបូប ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​កម្ពុជា​-​ជប៉ុន ស្ថិត​នៅ​ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ បុរស​ដែល​គិត​ខ្លី​ត្រូវ​ក្រុម​គ្រួសារ​អោយ​ដឹង​ថា​ឈ្មោះ​នាង ណា​រា​អាយុ​ជាង​២០​ឆ្នាំ​ជា​កម្មករ​រោងចក្រ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង និង​សម្ភារ​កាបូប​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​ស្បែកជើង​រួច​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល គេ​ឃើញ​បងស្រី​និង​បងប្រុស​របស់​បុរស​រូប​នោះ​ក៏​ធ្វើ​ដំណើរ​ទៅ​លើ​ស្ពាន​ជ្រោយចង្វារ ។ តាម​បងស្រី​បានឱ្យ​ដឹង​ថា មុន​ពេល​ដែល​ប្អូនប្រុស​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ដោយ​ឆាត​ប្រាប់​ថា ប្អូន​ពិបាកចិត្ត​ណាស់​លា​ហើយ​ចែ​ចាំ​យក​សព​ប្អូន​ផង​។

ទោះបីជា​យ៉ាងណា ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​នៅ​រសៀល​ថ្ងៃ​ទី​០២​ខែឧសភា​ថា បុរស​ដែល​គិត​ខ្លី​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​។

តាម​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​២២ និង​៥០​នាទី មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​អត្តឃាត(​ដោយ​លោតទឹក​សម្លាប់​ខ្លួនឯង​) នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ កម្ពុជា​-​ជប៉ុន ស្ថិត​នៅ​ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត 1A-8573, ស្បែកជើង​មួយគូរ និង​ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង​។​បច្ចុប្បន្ន​សម្ភារៈ​ខាងលើ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ។ សមត្ថកិច្ច​កំពុង​ស្វែងរក​អត្តសញ្ញាណ​ជន​រង​គ្រោះ​។

សមត្ថកិច្ច​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បើសិន សមាជិកគ្រួសារ​បាន​ស្គាល់​ម៉ូតូ​ខាងលើ សូម​ទំនាក់ទំនង​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ