ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើកម៉ូតូ​លឿន​ដូច​ហោះ ​បុ.ក​ទម្លុះ​ចូល​រោង​បុណ្យស.ព រួចខ្ទា.តចូលក្រោមឡានចត​ចោល​​ក្នុងរោងបុណ្យ

2 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ជាមួយ​ជណ្ដើរ​ដែក​ដែល​មាន​ចង​អំ​ពូ​ល​ភ្លើង ជា​សញ្ញា​សម្រាប់ បំភ្លឺ​មុខ​រោង​បុណ្យសព បន្ដ​ទៅ​ប៉ះ​នឹង​បង្គោល​រោង​បុណ្យសព ខ្ទាត​អ្នក​បើក​ម៉ូតូ​ចូល​ក្រោយ​រថយន្ដ​ព្រូស​ដែល​ចត​ទុក​ចោល​ក្នុង​រោង​បុណ្យ រង​របួសធ្ងន់ ។…

ខេត្តកណ្តាល ៖ បុរស​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ជាមួយ​ជណ្ដើរ​ដែក​ដែល​មាន​ចង​អំ​ពូ​ល​ភ្លើង ជា​សញ្ញា​សម្រាប់ បំភ្លឺ​មុខ​រោង​បុណ្យសព បន្ដ​ទៅ​ប៉ះ​នឹង​បង្គោល​រោង​បុណ្យសព ខ្ទាត​អ្នក​បើក​ម៉ូតូ​ចូល​ក្រោយ​រថយន្ដ​ព្រូស​ដែល​ចត​ទុក​ចោល​ក្នុង​រោង​បុណ្យ រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២៩​នាទី​យប់ ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៥ លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ស្ថិត​ក្នុងភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។

នគរបាល​ចរាចរណ៍​ស្រុក​ពញាឮ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM C125 ស៊េរី​ឆ្នាំ​2025 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LJ-7063 បើកបរ​ដោយ​ឈ្មោះ សំបូ មុនី​បញ្ញា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្ដកណ្ដាល ក្នុង​ទិស​ដៅ​ពី​ត្បូង ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ជណ្ដើរ​ដែក​ដែល​មាន​ចង​អំ​ពូ​ល​ភ្លើង ជា​សញ្ញា សម្រាប់ បំភ្លឺ​មុខ​រោង​បុណ្យសព ហើយ​បន្ដ​ទៅ​ប៉ះ​នឹង​បង្គោល​រោង​បុណ្យសព បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ចូល​ក្រោយ​រថយន្ដ​ម៉ាក​TOYOTA PRIUS ពណ៌ ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BQ-8441 ដែល​ចត​ទុក​ចោល​ក្នុង​រោង​បុណ្យ រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ចំណែក​វត្ថុ​តាង​ម៉ូតូ​ខាងលើ ត្រូវ​បាន​កម្លាំង​ប៉ុស្ដិ៍​នគរបាល​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​តា​ទែន ដើម្បី​បន្ដ​នីតិវិធី ខណៈ​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​នេះ បណ្តាល​មក​ពី ៖
អ្នកបើកបរ​ម៉ូតូ បើកបរ​ធ្វេស​ប្រហែល ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាង​មុខ​ឱ្យ បាន​ច្បាស់លាស់​ពេល​កំពុង​បើកបរ ដោយនៅ​ខាង​មុខ​រោង​បុណ្យ​មាន​ដាក់​ភ្លើង​បំភ្លឺ​ជា​សញ្ញា និង មាន​ដាក់​សាជី ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ