ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ស្វាយ​ចុះថោ.ក ​ម្ចាស់ស្វាយ​យក​ទៅ​បោះ​ចោល​​នៅ​​ក្នុង​ដី​ឡូតិ៍មួយ​កន្លែង​

19 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ សង្ស័យ​ផ្លែស្វាយ​កែវ​រមៀត​មាន​តម្លៃ​ថោក​ខ្លាំង​ហើយ ទើប​ប្រជាពលរដ្ឋ​ដឹក​យក​មក​បោះចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ខាងជើង​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​និយាយ​ថា គាត់​បានឃើញ​គំនរ​ផ្លែស្វាយ​កែវ​រមៀត គេ​ច្រក​ក្នុង​ថង់​ពណ៌​ឈាម​ជ្រូក​ប្រមាណ​ជិត​១០០​ថង់…

ខេត្តកំពង់ស្ពឺ​ ៖ សង្ស័យ​ផ្លែស្វាយ​កែវ​រមៀត​មាន​តម្លៃ​ថោក​ខ្លាំង​ហើយ ទើប​ប្រជាពលរដ្ឋ​ដឹក​យក​មក​បោះចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ខាងជើង​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​និយាយ​ថា គាត់​បានឃើញ​គំនរ​ផ្លែស្វាយ​កែវ​រមៀត គេ​ច្រក​ក្នុង​ថង់​ពណ៌​ឈាម​ជ្រូក​ប្រមាណ​ជិត​១០០​ថង់ បោះចោល​២~៣​ថ្ងៃ​កន្លង​ទៅ​ហើយ នៅ​ក្នុង​ដី​ឡូត៍​ខាងលើ​នេះ សង្ស័យ​តែ​តម្លៃ​ស្វាយកែវ​រមៀត​នេះ​ធ្លាក់​ចុះ​ខ្លាំង​ហើយ ទើប​ប្រជាពលរដ្ឋ​យក​មក​បោះចោល​បែប​នេះ។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ផ្សារ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​អ្នក​ដាំ​ស្វាយកែវ​រមៀត​និយាយ​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​តម្លៃ​ស្វាយកែវ​រមៀត​ធ្លាក់​ចុះ​ខ្លាំង​ណាស់ រហូត​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ចំការ និង​អ្នក​ម៉ៅ​ចំការ​ស្វាយ​ទុក​ចោល​នៅ​លើ​ដើម​តែ​ម្តង​។ ពីព្រោះ​ថា​តម្លៃ​ធ្លាក់​រហូត​ដល់​២០០​រៀល ដល់​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហេតុ​ដែល​ពួក​គាត់​ទុក​ចោល​លើ​ដើម​មិន​បេះ​នោះ ដោយសារ​តែ​ត្រូវ​ចំណាយ​និង​ជួល​កម្មករ​បេះ​ស្វាយ ហើយ​មិន​រួច​ថ្លៃ​ឈ្នួល​នោះ​ទេ ទើប​ទុក​ចោល​បែប​នេះ​។ ប្រសិនបើ​ម្ចាស់​ចំការ ឬ​អ្នក​ម៉ៅ​តាម​ចំការ​ស្វាយ​បាន​ចុះ​កុងត្រា​ជាមួយ រោងចក្រ​កែ​ច្នៃ​ស្វាយ​ផ្សេង​ៗ អាច​មាន​តម្លៃ​៤០០~៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​ជា​ស្វាយ​លេខ​១​ទើប​គេ​ទទួល​ទិញ​តម្លៃ​នោះ​។

ពាក់ព័ន្ធ​និង​ការ​ប្រទះ​ឃើញ​គំនរ​ស្វាយកែវ​រមៀត​ដែល​គេ​យក​ទៅ​បោះចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​នោះ លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន ឱ្យ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដឹង​ថា ចាំ​មើល​លោក​ឱ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​មើល​។ ចំពោះ​តម្លៃ​ស្វាយកែវ​រមៀត​កាលពីមុន​ចូល​ឆ្នាំ​មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​ក្រោយ​ចូល​ឆ្នាំ​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ឃើញ​ថា​ធ្លាក់​ថ្លៃ​បន្តិច ប៉ុន្តែ​ម្ចាស់​ចំការ​ណា​ដែល​បាន​កុងត្រា​ជាមួយ​ក្រុមហ៊ុន ឬ​រោងចក្រ មាន​តម្លៃ​ក្នុង​មួយ​គីឡូក្រាម​៤០០~៥០០​រៀល​ដែរ​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ បាន​បន្ត​ថា ផ្លែស្វាយ​កែវ​រមៀត​ដែល​ជាប់​លេខ​១​ក្រុមហ៊ុន​ឬ​រោងចក្រ​ទទួល​ទិញ​ចាប់ពី ៣~៤​ផ្លែ មួយ​គីឡូ​។ បើ​ផ្លែស្វាយ​តូច​ៗ ឬ​មាន​សភាព​ទន់ ឬ​មួយ​ទុំ​ទៅ​ហើយ​នោះ ក្រុមហ៊ុន ឬ​រោងចក្រ​មិន​ទទួល​ទិញ​នោះ​ទេ យក​ទៅ​កែ​ច្នៃ​មិនកើត​។ ជួនកាល​ប្រជាពលរដ្ឋ ឬ​អ្នក​ដាំ​ស្វាយ​គាត់​ដឹក​តាម​រ៉ឺ​ម៉ក ឬ​គោ​យន្ត​យក​ទៅ​លក់​ឱ្យ​រោងចក្រ ឬ​ក្រុមហ៊ុន ផ្លែស្វាយ​តូច​ៗ ទើប​ពួក​គាត់​យក​ទៅ​បេះ​ចោល​បែប​នេះ​ហើយ​មើលទៅ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ