ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានអនុញ្ញាតឱ្យលោក ឡុង សុភាធ្វើអាជីវកម្មយកខ្សាច់បក នៅតំបន់ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ក្នុងអាជ្ញាបណ្ណនេះមានសុពលភាពចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២៥។
លោក ស៉ីង ម៉ាន់ មេឃុំស្រែសំបូរ ស្រុកសៀមប៉ាង បានបញ្ជាក់ប្រាប់ កោះសន្តិភាពនាព្រឹកថ្ងៃទី២ខែឧសភា ឆ្នាំ២០២៥នេះ គេមានអាជ្ញាបណ្ណក្រុម ហ៊ុនហ្នឹងបានចូលធ្វើជាង ២ ខែមកហើយ ហើយមិនបានទំនាក់ទំនងមកអាជ្ញាធរឃុំអីដែរ បើខេត្តគេចុះហត្ថលេ ខាក៏ឃុំមិនហ៊ានដែរ។ លោកបន្តថាក្រុមហ៊ុននោះមិនបានជួយអភិវឌ្ឍឃុំអីនោះឡើយ។
ប្រជាពលរដ្ឋរាយការណ៍ថាមុនដំបូងមានមនុស្សមួយក្រុមចូលមកមើលក៏ បានដាក់ឧបករណ៍ខួងដីជាច្រើនកន្លែ ងក្រោយមកទៀតក៏មានគ្រឿងចក្រចូលឈូសឆាយជីកកកាយដីព្រៃជា ហូរហែ ក្រោយមកទៀតទើបឃើញមានដំឡើងឧបករណ៍គ្រឿងដែកធំៗ ហើយគេនិយាយតៗគ្នា ថាគេធ្វើរ៉ែមាស។
ក្នុងអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ (សម្រាប់អាជ្ញាបណ្ណយកខ្សាច់បក) ចេញដោយរដ្ឋបាលខេត្តលេខ៩០២/ ២៤ លបជ បានសម្រេចដោយប្រការ ៖
១-អនុញ្ញាតឱ្យលោក ឡុង សុភាដែល មានអាស័យដ្ឋាននៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ធ្វើអា ជីវកម្មយកខ្សាច់បក នៅតំបន់ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង ។
ប្រការ២-លោក ឡុង សុភា ត្រូវដំណើរការប្រតិបត្តិការធនធានរ៉ែក្នុងដែនអាជ្ញាបណ្ណ និងស្របតាមសេចក្តីសម្រេចលេខ១២៦/ ២៤ ស.ស.រ ស្តីពីលក្ខខណ្ឌនៃអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ (សម្រាប់យកខ្សាច់បក)។
ប្រការ៣-អាជ្ញាបណ្ណនេះមានសុពលភាពចាប់ពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមលក្ខខណ្ឌអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែចេញដោយរដ្ឋ បាលខេត្តលេខ១២៦/២៤ស.ស.រ បានសម្រេចត្រង់ចំណុច ប្រការ៣. លក្ខខណ្ឌបច្ចេកទេស ក្នុងការធ្វើប្រតិ បត្តិការធនធានរ៉ែ សម្បទាននិកកាន់អាជ្ញាបណ្ណត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសដូចខាងក្រោម៖ ប្រើប្រាស់តែគ្រឿងចក្រដែលបានអនុញ្ញាតដូចក្នុងតារាងខាងក្រោម ៖
១-ម៉ាស៊ីនបូម កែច្នៃ ០១គ្រឿង កម្លាំង៣០សេះ ។
២-ហ្សាហ្សើ ម៉ាកខេត ០១គ្រឿង ។
៣- អ៉ិចស្កាវ៉ាទ័រ ម៉ាកខេត ០១គ្រឿង ។
៤-រថយន្តដឹក ម៉ាកហ៉ីយ៉ានដាយ ០២ គ្រឿង ។
៥-ទុយោ មានមុខកាត់១០០ Cm ។
តែនៅកណ្ដាលទីតាំងនោះបែ ជាបញ្ឈរគ្រឿងឧបករណ៍ដែកខ្នាតយក្សផ្ទុយពីលក្ខខណ្ឌក្នុងអាជ្ញាបណ្ណដែលរដ្ឋបាលខេត្តអនុញ្ញាតនោះទៅ វិញ។
លោក ម៉ែន គុង នាយករដ្ឋបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តស្ទឹង ត្រែងលោកបានឆ្លើយតាមសារតេឡេ ក្រាមថា៖បាទខ្ញុំទទួលបាននៅរូបភាពប៉ុន្តែខ្ញុំក៏មិនទាន់អាចហ៊ានសន្និដ្ឋានថាសកម្មភាពហ្នឹងជាសកម្មភាពរកមាសឬទេព្រោះយើងមិនអាចសន្និដ្ឋា នដោយគ្មានជំនាញជាក់លាក់នោះទេ ហើយបើមានអ្នកជំនាញជាក់លាក់ថារឿងរកមាសហ្នឹងគាត់បញ្ជាក់មោ តើឃើញគេរកមាសដែរឬទេ អាហ្នឹងបានយើងអាចរាយការណ៍ទៅថ្នាក់ដឹកនាំសុំគោលការណ៍អនុវត្តវិធានការផ្សេងៗបាន ជួនកាលម៉ាស៊ីននិងវាអាចមានពហុបំណងក្នុងការប្រើប្រាស់អាហ្នឹងយើងអាចថាអញ្ចឹងបាននេះជាចំណុចមួយដែលខ្ញុំឧទាហរណ៍ទេ ខ្ញុំមិនសន្និ ដ្ឋានថាយ៉ាងម៉េចទេ។
លោកបន្តថាជួនកាលយើងសន្និដ្ឋា នគេបាន ថាគេមិនទៅរកខ្សាច់ គេទៅរកមាស ស្រាប់តែគេមានភាពជាក់ លាក់ណាមួយជាបច្ចេកទេសរបស់គេ គេថាខ្សាច់ អានោះជាការខុសរបស់យើងវិញ ហើយបើសិនទទួលបានព័ត៌មានហើយផ្នែកមានសមត្ថកិច្ចនិងចាប់ផ្ដើមមាននីតិវិធីពិនិត្យល្បាយជាក់ស្ដែង បើខុសនីតិវិធីមែន យើងអនុវត្តទៅតាមគោលការណ៍ហ្នឹងទៅ ដូចជាមិនមានអីសង្ស័យច្រើនទេ ពេ លបច្ចុប្បន្ននេះយើងត្រូវបង្ហាញអំពីភា ពច្បាស់លាស់និងជាក់លាក់ជាមួយ គ្នាលើការងារសង្គម។
លោកបន្ថែមថាជាជំហររបស់ថ្នាក់ ដឹកនាំខេត្តលោកបានបញ្ជាក់ហើយបញ្ជាក់ទៀតសុំអីធ្វើហ្នឹងអនុញ្ញាតអីធ្វើហ្នឹង ធ្វើតាមគោលការណ៍ ចំពោះក្រុមហ៊ុនផ្នែកឯកជនទាំងអស់ដែលរួមចំណែកក្នុងការងារលើកកម្ពស់ផ្នែកសេដ្ឋកិច្ចសង្គម ហើយពិសេសមិនធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ ប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំខាន់លើកកម្ពស់ជីវ ភាពរស់នៅកាត់បន្ថយភាពក្រីក្រអភិ វឌ្ឍន៍សង្គមសេដ្ឋកិច្ច សង្គមមួយប្រកបដោយនិរន្តរភាពនិងចីរភាពអាហ្នឹងជាគោលជំហររបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត។
លោកថាសម្រាប់យើងខ្ញុំជាអ្នកនាំ ពាក្យគឺចាំទទួលរឿងទាំងអស់នៅព័ត៌ មាន ហើយប្រសិនថាមានព័ត៌មានជាក់លាក់ណាមួយហើយ គឺមានតែបន្តរាយការណ៍ជូនទៅថ្នាក់ដឹកនាំសុំគោលការណ៍ និងចាត់វិធានការទៅ តាមសមត្ថកិច្ចនិងសិទ្ធិអំណាចរបស់លោកតែប៉ុណ្ណឹងទេ។
លោកស្រី ញ៉ែម សុម៉ាលី ប្រធាន មន្ទីររ៉ែនិងថាមពលខេត្តស្ទឹងត្រែងបានបញ្ជាក់កាលពីព្រឹកថ្ងៃទី២ឧសភា២០ ២៥នេះថា៖ បើសិនក្រុមហ៊ុនធ្វើផ្ទុយ ពីអជ្ញាបណ្ណខាងមន្ទីរនឹងធ្វើការផាក ពិន័យ និងបញ្ឍប់ការធ្វើអាជីវកម្ម ។លោកស្រីបន្ថែមថា៖ខ្ញុំនឹងចាត់មន្ត្រីចុះទៅពិនិត្យមើល អរគុណ។
លោក ឡុង សុភា មានអាស័យដ្ឋាននៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានស្នើសុំអាជ្ញា ប័ណ្ណសិប្បកម្មធនធានរ៉ែ ខ្សាច់បក នៅតំបន់ភូមិសាស្ត្រភូមិកញ្ចាញ់ទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ។ មានសំណួរថាប្រសិនបើបុគ្គលស្នើ សុំអាជ្ញាបណ្ណធ្វើសិប្បកម្មធនធានរ៉ែខ្សាច់បក តែបែរជាទៅធ្វើរ៉ែមាសទៅ វិញ តើមន្ទីរ៉ែនិងថាមពលនិងរដ្ឋបាលខេត្តនិងចាត់វិធានការបែបណា ? បើស្គាល់អត្តសញ្ញាណម្ចាស់ស្នើសុំអាជ្ញា ប័ណ្ណនោះពេញលេញទៅហើយ៕
















ចែករំលែកព័តមាននេះ