ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចុះឆ្ម.ក់បង្រ្កាបភោជនីយដ្ឋាន P8

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភោ​ជនីយ​ដ្ឋា​ន យីហោ P8 ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ចុះ​ឆ្ម​.​ក់​បង្ក្រាប់ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​នាក់ និង​ដកហូត​សម្ភារៈ​មួយ​ចំនួន​ធំ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ ភោ​ជនីយ​ដ្ឋា​ន យីហោ P8 ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ចុះ​ឆ្ម​.​ក់​បង្ក្រាប់ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​នាក់ និង​ដកហូត​សម្ភារៈ​មួយ​ចំនួន​ធំ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវ​តា​កន ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ថៅកែ ដែល​ជា​ម្ចាស់​ទីតាំង​ខាងលើ​នេះ មានឈ្មោះ ឃឹម ដា​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ។

បើ​តាម​ការ​បញ្ជាក់​ពី​ខាង​មន្ត្រី​ជំនាញ​នាយកដ្ឋាន បាន​ឲ្យ​ដឹង​ថា ទីតាំង​ភោ​ជនី​ដ្ឋា​ន P8 ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ដាក់​ការ​សង្ស័យ​ថា មាន​លួច​បង្ក​.​ប់​នូវ​សេវា​បម្រើ​កម្សាន្ត​ខុសច្បាប់ ទើប​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ជំនាញ​សហការ​ជាមួយ និង​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះ​ទៅ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​បាន​ចូល​ទៅ​ពិនិត្យ​តាម​បន្ទប់ និង​ខ្យូ​ស​នីមួយ​ៗ ហើយ​ប្រមូល​ដកហូត​បាន​សម្ភារ​.​មួយ​ចំនួន​ធំ និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​ទាំងអស់​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​ថៅកែ និង​នារី​ៗ​ចំនួន​៧​នាក់ ចំណែក​បុរស​ចំនួន​៧​នាក់ ដែល​ជា​បុគ្គលិក​មិន​មានការ​ពាក់ព័ន្ធ​ខាង​មន្ដ្រី​ផ្នែក​ជំនាញ​បានអោយ​ត្រឡប់​ទៅ​វិញ​ធម្មតា ។

ក្រោយ​ពី​ឃាត់ខ្លួន​រួច សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​បុរស និង​នារី​ទាំង​១៣​នាក់​ខាងលើ​នោះ បញ្ជូន​តាម​រថយន្ត​យក​ទៅ​អគ្គស្នងការ​នគ​បាល​ជាតិ ដើម្បី​សួរនាំ​បន្ត​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ