អ៊ីនធើរណេតថៃនាំចូលតាមច្រកចាំយាមខេត្តកោះកុងត្រូវបានកាត់ផ្តាច់ហើយ
- កោះកុង
ខេត្តកោះកុង ៖ នៅវេលាម៉ោង២៣និង០០នាទីយប់មិញ (12/06/2025) ក្រុមមន្ត្រីមន្ទីរប្រៃសណីយ៍ខេត្តកោះកុងបានដឹកនាំស្ថាប័នពាក់ព័ន្ធជាច្រើន និងតំណាងក្រុមហ៊ុនសាម៉ីដែលធ្វើវិនិយោគលើវិស័យអ៊ីនធើរណេតចូលពីប្រទេសថៃ មកចែកចាយលក់ក្នុងទឹកដីខេត្តកោះកុង ត្រូវបានកាត់ផ្តាច់រួចហើយត្រឹមបង្គោលព្រំដែនខាងទឹកដីកម្ពុជា ។

តាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសមួយរូបបានអោយដឹងថា នៅច្រកទ្វារអន្តរជាតិចាំយាមនេះ មានក្រុមហ៊ុនចំនួន៣បានធ្វើវិនិយោគលើវិស័យអ៊ីនធើរណេតពីប្រទេសថៃ ចូលមកគឺ1.ក្រុមហ៊ុនAngkor Data infrastructure 2.ក្រុមហ៊ុនNeocom IAP និង3.ក្រុមហ៊ុនNTC-Call-Ceter ។ ប៉ុន្តែក្រុមហ៊ុនទី2និងទី3 ត្រូវបានបញ្ឈប់ប្រតិបត្តិការវិនិយោគរបស់ខ្លួនជាច្រើនខែកន្លងមកហើយ។

ដោយឡែក ក្រុមហ៊ុនទី1 ត្រូវបានកាត់ផ្តាច់ខ្សែបណ្តាញសេវារបស់ខ្លួនត្រឹមវេលាម៉ោង23យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតាមបទបញ្ជារបស់ថ្នាក់លើ ៕





ចែករំលែកព័តមាននេះ