ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ឱ្យ​កងកម្លាំង​ប្រដាប់​អា​.​វុ​.​ធ​គ្រប់​ប្រភេទ​ត្រៀម​២៤​ម៉ោង ដើម្បី​ការពារ​ខ្លួន​ជាមួយ​ថៃ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឲ្យកងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រៀម​ការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​ជាមួយ​ថៃ ​។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឲ្យកងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រៀម​ការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​ជាមួយ​ថៃ ​។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០២៥​ សម្តេច​តេ​ជោ​បាន​សរសេ​រយ៉ាង​ដូច្នេះ​ថា​​«កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​វាយបក​ការពារ​ខ្លួន​ក្នុង​ករណី​មានការ​ឈ្លានពាន​»។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​ក៏​ឲ្យ​បណ្តា​ខេត្ត​នៅ​ជិត​ព្រំដែន​ត្រូវ​ត្រៀម​ជម្លៀស​ប្រជាជន​ចេញ​មក​កាន់​តំបន់​មាន​សុ​វត្ថិភាព និង​ដោះស្រាយ​ស្បៀងអាហារ​ថ្នាំពេទ្យ និង​សំភារៈ​ចាំ​បាច់​ផ្សេង
ទៀត​។

បើ​ថៃ​មិន​ធ្វើការ​ដោះស្រាយ​ច្រកព្រំដែន​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​វិញ យើង​គ្មាន​ជម្រើស​ក្រៅពី​ធ្វើការ​ទាំងអស់​នេះ​ទេ​ ។ លើស​ពី​នេះ​ សម្តេច​តេ​ជោ​ក៏​បាន​អំពាវ​បងប្អូន​ជនរួមជាតិ សូមកុំ​ធ្វើអំពើ​ជ្រុលនិយម​ដូច​ជា​បាតុកម្ម​ប្រឆាំង​ស្ថានទូត​ថៃ ក្រុមហ៊ុន​ថៃ និង​ជនជាតិ​ថៃ​នៅ​កម្ពុជា និង​សូមកុំ​ស្អប់ខ្ពើម​ប្រកាន់ពូជសាសន៍ ចំពោះ​ជនជាតិ​ថៃ​ដែល​ភាគច្រើន​លើសលប់​ជា​មនុស្ស​ល្អ​ ។

មាន​តែ​ក្រុម​ជ្រុលនិយម និង​យោធា​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​បង្ករឿង​ជាមួយ​កម្ពុជា ព្រោះ​ជា​ទម្លាប់​រដ្ឋាភិបាល​ថៃ មិន​អាច​គ្រប់គ្រង​កងទ័ព​បាន​ដូច​ប្រទេស​យើង​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ