ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អព្ភូតហេតុ ! មនុស្សមួយយន្តហោះ២៤២នាក់ មានតែម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត

9 ម៉ោង មុន

បរទេស ៖ អ្នកដំណើរ​ដែល​អាយុ​មិន​អស់​មិន​ស្លា​.​ប់​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បុរស​វ័យ ៣៨​ឆ្នាំ ឈ្មោះ​ថា Ramesh Vishwaskumar Bucharvada…

បរទេស ៖ អ្នកដំណើរ​ដែល​អាយុ​មិន​អស់​មិន​ស្លា​.​ប់​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បុរស​វ័យ ៣៨​ឆ្នាំ ឈ្មោះ​ថា Ramesh Vishwaskumar Bucharvada ដែល​មាន​សញ្ជាតិ​អង់គ្លេស ដើម​កំណើត​ឥណ្ឌា ជា​អ្នកដំណើរ​ដែល​អង្គុយ​នៅ​កៅអី​លេខ 11A ។ យោង​តាម​ប៉ូលិស​បាន​បញ្ជាក់​ថា អ្នកដំណើរ​ម្នាក់​នេះ​បាន​លោ​.​ត​ចេញពី​យន្តហោះ នៅ​ពេល​ដែល​យន្តហោះ​ធ្លាក់ ។

គួរ​កត់​សម្គាល់ថា ត្រឹម​ពេល​តែ​៣០​វិនាទី​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ហោះ​ឡើង ស្រាប់តែ​យន្តហោះ​ក៏​បាន​ធ្លាក់​ចំ​តំបន់​ទីប្រជុំជន ហើយ​ផ្ទុះ​ឆេះ​ភ្លាម​ៗ ។

Ramesh បាន​រៀបរាប់​ពេល​កំពុង​សម្រាក​ព្យាបាល​របួស​ត្រង់​ទ្រូង ភ្នែក និង​ជើង​ថា «​រឿង​ដែល​បាន​កើតឡើង​ពិតជា​លឿន​ខ្លាំង​ណាស់ បន្ទាប់​ពី​ការ​ហោះ​ឡើង​បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ស្រាប់តែ​មាន​សំឡេង​ខ្លាំង ហើយ​យន្តហោះ​ក៏​ធ្លាក់​ភ្លាម​ៗ ។ Ramesh បាន​បន្ថែម​ថា​៖ «​ពេល​ខ្ញុំ​ដឹងខ្លួន​ឡើង មាន​សាកស​.​ព​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ខ្ញុំ​ក៏​បាន​ក្រោកឈរ​ឡើង ដោយ​ពិនិត្យ​ឃើញ​ថា នៅ​បិ​វេ​ណ​នោះ ហ៊ុម​ព័ទ្ធ​ដោយ​បំណែក​យន្តហោះ ។ ក្រោយមក​ទៀត ខ្ញុំ​ត្រូវ​បាន​គេ​នាំ​មក​ក្នុង​រថយន្ត​សង្គ្រោះ ហើយ​ដឹក​មក​មន្ទីរពេទ្យ​» ។

Ramesh បាន​បន្ថែម​ថា គាត់​បាន​ចេញ​ទៅ​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ ខណៈ​បច្ចុប្បន្ន​គាត់ រស់នៅ​ជាមួយ​ប្រពន្ធ និង​កូន​របស់​គាត់​នៅ​ឯ​ទីក្រុង​ឡុ​ង ។ ហើយ​គាត់ និង​បងប្រុស បាន​មក​លេង​ប្រទេស​ឥណ្ឌា​ពីរ​បី​ថ្ងៃ ដើម្បី​សួរសុខទុក្ខ​ឪពុក​ម្តាយ​ក្រុម​គ្រួសារ ហើយ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ចក្រភព​អង់គ្លេស​វិញ ជាមួយ​បងប្រុស​របស់​គាត់​ដែល​មានឈ្មោះ​ថា Ajay Kumar Ramesh អាយុ​៤៥ ឆ្នាំ​។

Ramesh បាន​និយាយ​ថា បងប្រុស​របស់​គាត់ Ajay អង្គុយ​នៅ​កៅអី​ជួរ​មួយទៀត​នៅ​ក្នុង​យន្តហោះ ។ Ramesh បាន​និយាយ​ទាំង​សោកសៅ​ថា «​យើង​មក​ជាមួយ​គ្នា តែ​ឥឡូវ​ខ្ញុំ​រក​គាត់​ឃើញ​ទេ ។

គួរ​កត់​សម្គាល់ថា មូលហេតុ​នៃ​គ្រោះថ្នាក់ ក៏​ដូច​ជា ចំនួន​ជាក់លាក់​នៃ​អ្នក​ស្លា​.​ប់​នៅ​មិន​ទាន់​ដឹង​នៅឡើយ ។ យោង​តាម​ព័ត៌មាន​ដំបូង ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សា​.​កស​.​ព​យ៉ាង​ហោច​ណាស់​២០៤ រួម​ទាំង​អ្នកដំណើរ​នៅ​លើ​យន្តហោះ និង​ជន​រង​គ្រោះ​ដែល​នៅ​លើ​ដី ។

យោង​តាម​វី​ដេ​អូ CCTV បង្ហាញ​ថា យន្តហោះ Air India បាន​ហោះ​ឡើង ប៉ុន្តែ​មិន​អាច​បង្កើន​កម្ពស់​បាន ធ្លាក់​ដល់​ដី និង​ឆេះ​ក្នុង​រយៈពេល​30 វិនាទី ។ លោក John Davidson អតីត​វរសេនីយ៍ឯក​នៃ​កងទ័ពអាកាស​អា​មេ​រិ​ក និង​បច្ចុប្បន្ន​ជា​អ្នក​ប្រឹក្សា​សុវត្ថិភាព​អាកាសចរណ៍ បាន​កត់​សម្គាល់ថា យន្តហោះ​បាន​ឈាន​ដល់​ល្បឿន​ដើម្បី​ហោះ​ឡើង ប៉ុន្តែ​ឡើង​មិន​ដល់​កម្ពស់​មួយ​ដែល​ត្រឹមត្រូវ​ទេ ។

លោក John Davidson បាន​សង្កត់ធ្ងន់​ថា «​យន្តហោះ​ហាក់ដូចជា ធ្លាក់​ភ្លាម​ៗ​បន្ទាប់​ពី​ហោះ​ឡើង ។ មាន​សេណា​រី​យ៉ូ​ជា​ច្រើន​ដូច​ជា កម្លាំង​រុញ​ឡើង​ខ្សោយ​ដោយសារ​បញ្ហា​ម៉ាស៊ីន បរិមាណ​នៃ​ការ​ផ្ទុក​លើស​កម្រិត ការ​កំណត់​រចនាសម្ព័ន្ធ​ស្លាប​ឆ្វេង​មិន​ត្រឹមត្រូវ ឬ​កត្តា​បច្ចេកទេស​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ហោះ​ឡើង ដូច​ជា បុក​នឹង​ខ្យល់​ខ្លាំង ឬ​ក៏​សត្វ​បក្សី​» ៕

កែសម្រួលដោយ