រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានឲ្យកងកម្លាំងប្រដាប់អាវុ.ធគ្រប់ប្រភេទត្រៀមការពារ២៤ម៉ោងលើ២៤ម៉ោងជាមួយថៃ ។

យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះថា ៖« កងកម្លាំងប្រដាប់អាវុ.ធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោង លើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពាន» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏ឲ្យបណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសម្ភារៈចាំបាច់ផ្សេងទៀត ។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ ។
លើសពីនេះ សម្តេចតេជោ ក៏បានអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជា បាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើ.មប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ ។
មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ ៕
ចែករំលែកព័តមាននេះ