ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាថៃប្រើ F-16 ទម្លា.ក់គ្រា.ប់បែក និងប្រើគ្រាប់ចង្កោមចូលកាន់តែជ្រៅក្នុងទឹកដីកម្ពុជា

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ម៉ា​លី សុជាតា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ថា ចំនួន​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​បែប F-16 និង​ការ​ប្រើប្រាស់​គ្រាប់​បែប​ចង្កោម​របស់​យោធា​ថៃ​វាយប្រហារ​មក​លើ​កម្ពុជា មាន​ទំហំ​កាន់តែ​កើន​ឡើងជា​លំដាប់ និង​ពង្រីក​ទីតាំង​បាញ់ប្រហារ​មក​លើ​កម្ពុជា​កាន់តែ​ចូល​មក​ជ្រៅ…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ម៉ា​លី សុជាតា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ថា ចំនួន​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​បែប F-16 និង​ការ​ប្រើប្រាស់​គ្រាប់​បែប​ចង្កោម​របស់​យោធា​ថៃ​វាយប្រហារ​មក​លើ​កម្ពុជា មាន​ទំហំ​កាន់តែ​កើន​ឡើងជា​លំដាប់ និង​ពង្រីក​ទីតាំង​បាញ់ប្រហារ​មក​លើ​កម្ពុជា​កាន់តែ​ចូល​មក​ជ្រៅ ។

រូបតំណាង

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ជំទាវ អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា ៖« ដូច​ជា​ករណី​ថ្ងៃ​ទី​១៥ ធ្នូ យោធា​ថៃ​បាន​ទម្លាក់ គ្រាប់បែក​ចេញពី​យន្តហោះ​ចម្បាំង​F-16 ចូល​មក​ជិត​ជនភៀសខ្លួន​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​បាន​លើក​ឡើង​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ ភាគ​ទី​៤​កម្ពុជា យោធា​ថៃ​បាន​ចាប់ផ្តើម​បាញ់ប្រហារ​មក​លើ​កងកំលាំង​កម្ពុជា ចាប់តាំងពី​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ហូត​ដល់​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០២៥​នេះ ។ យោធា​ថៃ​បាន​ធ្វើការ​បាញ់​ដោយ​ប្រើប្រាស់​កំលាំង​ធំ​១៥៥​ម​ម ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ ប្រា​ទ​តា​ក្របី ប្រាសាទ​តា​មាន់ និង​ថ្ម​ដូន ។ លើស​ពី​នេះ​យោធា​ថៃ ក៏​បាន​ប្រើ​កាំភ្លើង​ដែល​បំពាក់​លើក​រថក្រោះ​ចាញ់​ចូល​ក្នុង​តំបន់​ភ្នំ​ខ្មោច ។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ចំពោះ​ស្ថានការណ៍​នៅ​តំបន់​ភូមិសាស្ត្រ​ផ្សេង​ទៀត​មាន​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​កងកំលាំងប្រដាប់អាវុធ​កម្ពុជា​នៅ​តែ​បន្ត​តាមដាន​ដោ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ។ ចំពោះ​ស្ថានការណ៍​ជួរ​មុខ​នៅ​ភូមិភាគ​ទី​៥ វិញ លោក​ជំទាវ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​ពោធិ៍សាត់ ភាគី​ថៃ​បាន​បន្ត​បាញ់ ប្រហា​លើ​កងកំលាំង​កម្ពុជា ចាប់ពី​ម៉ោង​១៨​រសៀល ថ្ងៃ​ទី​១៥ ធ្នូ រហូត​ដល់​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ​បាន​បាញ់​ចូល​ភូមិសាស្ត្រ​ព្រៃ​ចាន់ និង​បាន​បាញ់​ផ្លោង​ជ្រុំ​សន្ធឹក សន្ធាប់​ចូល​ក្នុងភូមិ​សាស្ត្រ​អូ​ភ្លុក​ដំរី ។

ជាមួយ​គ្នា​នោះ​ដែរ យោធា​ថៃ​ក៏​បាន​បាញ់​ចេញពី​នាវា​ចូល​ក្នុង​អូ​ភ្លុក​ដំរី​ផង​ដែរ ។ រហូត​ម​ដល់​ថ្ងៃ​ទី​១៦ ធ្នូ យោធា​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ​មក​លើ​កងកំលាំង​កម្ពុជា ក្នុង​នោះ​ក៏​បាន​បាញ់​ផ្សែង​ពុល​មក​ផង​ដែរ ។ ចំពោះ​ភូមិសាស្ត្រ​ផ្សេង​ទៀត​មាន​ស្ងប់ស្ងាត់ ប៉ុន្តែ​កងកំលាំង​កម្ពុជា នៅ​តែ​បន្ត​តាមដាន​យកចិត្តទុកដាក់​ខ្ពស់ បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ