យើងជាកងទ័ពជួរក្រោយ ! ស្ត្រីកម្ពុជាទី១ ជំរុញការផ្គត់ផ្គង់ស្បៀង និងកម្លាំងចិត្តដល់ជួរមុខ
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចលនា…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចលនា…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចលនា «យើងរួមគ្នាដើម្បីជាតិ» ចាប់ផ្តើមពីយើងម្នាក់ៗ ។

ស្ត្រីកម្ពុជាទី១ បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងមានកងទ័ព១៧លាននាក់ វីរៈកងទ័ពយើងកំពុងឈរយ៉ាងអង់អាចក្លាហានដើម្បីការពារទឹកដីយើងពីការឈ្លានពាន យើងជាកងទ័ពជួរក្រោយ ជាអ្នកផ្តល់កម្លាំងចិត្ត និងជាអ្នកផ្គត់ផ្គង់ស្បៀង អាហារជូនដល់ពួកគាត់ និងបងប្អូនប្រជាពលរដ្ឋយើង ដែលចាកចោលផ្ទះ លំនៅដ្ឋាន ។

បន្ថែមពីនេះទៀត ស្ត្រីកម្ពុជាទី១ បានបន្តថា យើងចូលរួមជួយដល់រាជរដ្ឋាភិបាល ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះ ។ ខ្មែរជួយខ្មែរ ៕

ចែករំលែកព័តមាននេះ