ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​! មុខសញ្ញា​លួ.ច​ស្បែកជើង ខ្សែភ្លើង និង​ទូរស័ព្ទ​ដៃ យ៉ាង​សកម្ម​​ក្នុង​វត្ត​ស្វាយ​ជ្រំ

2 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​លួច យ៉ាង​សកម្ម ក្នុង​វត្ត​ស្វាយ​ជ្រំ ត្រូវ​គណៈកម្មការ​វត្ត ចាប់​បាន​ប្រគល់​ជូន​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​លួច យ៉ាង​សកម្ម ក្នុង​វត្ត​ស្វាយ​ជ្រំ ត្រូវ​គណៈកម្មការ​វត្ត ចាប់​បាន​ប្រគល់​ជូន​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០១ នឹង ៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ក្នុង​វត្ដ​ស្វាយ​ជ្រំ​ស្ថិត នៅ​ភូមិ​ស្វាយ​ជ្រំ សង្កាត់​ស្វាយ​ជ្រំ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ជនសង្ស័យ​មានឈ្មោះ អ៊ុ​ន ឌី​ម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ជាមួយ​គ្នា​នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖ ខ្សែរ​ភ្លើង ចំនួន​០១ ដុំ​តូច , ដង្កាប់ ចំនួន​០១ , កូនកាំបិត​មុខស្រួច ចំនួន​០១ , កូនសោ​លេខ​ដប់ ចំនួន​០១ , កាំបិត​ហូត​មុខ​ឡា​ម ចំនួន​០១នឹង ស្បែកជើង​ចំនួន​០២​គូ ។

បើ​យោង​តាម​ប្រភព​ពី​ជន​រង​គ្រោះ​តំណាង​ឱ្យ​វត្ដ​ស្វាយ​ជ្រំ បានឱ្យ​ដឹង​ថា ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០២៤ មក​សម្ភារៈ​នៅ​ក្នុង​វត្ត ដូច​ជា​ខ្សែភ្លើង ម៉ូ​ទ័​រ​កាត់ឈើ ទូរស័ព្ទ ស្បែកជើង ខ្សែ​ត​ជាមួយ​ដុំ​wifi និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ភាគច្រើន​សម្ភារៈ​បាត់​កំឡុង​ពេល​យប់​ជ្រៅ​តែ​ម្តង ។ ក្រោយ​បាត់​សម្ភារៈ​ជា​ញឹក​ញាន់ គណៈកម្មការ​វត្ត បាន​ចាប់ផ្តើម ដាក់​វេន​គ្នា ប្រចាំការ​នៅ​ក្នុង​វត្ដ រៀង​រាលពេល​យប់ ។ រហូត​ដល់​មក​ដល់​ថ្ងៃ​ទី ០២ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ០១ នឹង ៣០​នាទី​យប់ ជន​រង​គ្រោះ​កំពុង​ឃ្លាំមើល​ក្នុង​បរិវេណ​វត្ដ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ បាន​ដើរ​ចូល​មក​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​ក្នុង​វត្ដ​ម្តងទៀត ។

ស្រប​ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែកហៅ​ជនសង្ស័យ​នោះ​ដើម្បី​សួរនាំ ស្រប​ពេល​នោះ ជនសង្ស័យ​បម្រុង​រត់គេច តែ​ក៏​ត្រូវ កម្លាំង​របស់​គណៈកម្មការ​វត្ត ចាប់​បាន រួច​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា « ខ្លួន​មក​ពី​ភ្នំពេញ ដើរ​លួច​សម្ភារៈ​ក្នុង​វត្ដ​ជា​ច្រើន​លើក​មក​ហើយ » ភ្លាម​ៗ​គាត់​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​សួរនាំ​បន្ដ ។

បច្ចុប្បន្ន ​ជនសង្ស័យ​ខាងលើ​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ