កម្មកររោងចក្ររាប់ពាន់នាក់ ធ្វើកូដកម្មតវ៉ាឱ្យថៅកែបើកប្រាក់ខែឱ្យទៀងទាត់
- ស្វាយរៀង
ខេត្តស្វាយរៀង៖កម្មករកម្មការនីរោងចក្រផលិតស្បែកជើង«កៅវ៉េ»រាប់ពាន់នាក់នាំគ្នាធ្វើកូដកម្មតវ៉ា ទាមទាឲ្យថៅកែររោងចក្របើកប្រាក់ខែឲ្យទៀងពេលគឺត្រឹមថ្ងៃទី១០ ក៏ប៉ុន្តែរហូតដល់ថ្ងៃទី១៨មិថុនា២០២៥កន្លងមកនេះមិនឃើញបើកប្រាក់ខែឲ្យកម្មករនិយោជិកទេ ទើបលើកគ្នាធ្វើកូដកម្មឈប់ចូលធ្វើការ។
ការធ្វើកូដកម្មនេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩មិថុនា២០២៥រហូតមកដល់រសៀលថ្ងៃទី២០មិថុនា២០២៥ នៅខាងមុខរោងចក្រផលិតស្បែកជើង«កៅវ៉េ»ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិត គឺពុំទាន់មានដំណោះស្រាយនៅឡើយ មិនដឹងថា ភាគីថៅកែររោងចក្រមានបញ្ហាអ្វីទេ។
ទាក់ទិនករណីនេះដែរ តំណាងកម្មករកម្មការនីបានប្រាប់អ្នកសារព័ត៌មានយើងថា កន្លងមកប្រាក់ខែកម្មករនិយោជិតគឺត្រូវបើកក្នុង១ខែ២ដង«កន្លះខែម្តង»គឺលើទី១បើកក្នុងថ្ងៃទី១០ លើទី២បើកក្នុងថ្ងៃទី២៦ ក៏ប៉ុន្តែក្នុងខែមិថុនានេះដល់ថ្ងៃទី១៨ហើយអត់ឃើញដាក់លុយចូលកុងឲ្យកម្មករនិយោជិតទេ ទើបនៅព្រឹកថ្ងៃទី១៩មិថុនា ២០២៥លើកគ្នាតវ៉ា សុំឲ្យថៅកែដាក់ប្រាក់ចូលកុងមុនថ្ងៃទី១០រៀងរាល់ខែ។
ទាក់ទិនករណីនេះដែរ នៅរសៀលថ្ងៃទី២០មិថុនា២០២៥នេះមិនអាចរកការបំភ្លឺពីលោកអ៊ូសាខឿនប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានទេដោយទូរសព្ទ័ចូលហើយលោកឆ្លើយប្រាប់កោះសន្តិភាពថា ជាប់ប្រជុំ ៕










ចែករំលែកព័តមាននេះ