រាជធានីភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ខណៈដែលប្រជាពលរដ្ឋខ្មែរ ពេញមួយនគរនាំគ្នាក្រោកឈរយ៉ាងស្រុះគ្នារួមជាកម្លាំងជាមួយរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដីចេញពីការឈ្លានពាន ស្រាប់តែមានមនុស្សប៉ុន្មាននាក់ ដែលអះអាងថា ខ្លួនជាខ្មែរដែរ តែបែរជាហុចដងដាវឱ្យសត្រូវ ។
ឯកឧត្តមបានបន្តថា នេះជាពេលវេលាដ៏ល្អណាស់ សម្រាប់ប្រជាពលរដ្ឋយើង ដែលអាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នា រវាងខ្មែរស្នេហាជាតិដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារបូរណភាពទឹកដី និងខ្មែរក្បត់ប្រយោជន៍ជាតិដែលប្រឹងការពារបរទេសឈ្លានពាន ៕




ចែករំលែកព័តមាននេះ