លោកត្រាំគំរាមចិននឹងយកពន្ធរហូតដល់២០០%
អាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានបន្តឹងសំឡេងចំពោះចិន ដោយគំរាម កាលពីថ្ងៃទី២៥ សីហា ថា នឹងយកពន្ធរហូតដល់២០០%…
អាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានបន្តឹងសំឡេងចំពោះចិន ដោយគំរាម កាលពីថ្ងៃទី២៥ សីហា ថា នឹងយកពន្ធរហូតដល់២០០%…
អាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានបន្តឹងសំឡេងចំពោះចិន ដោយគំរាម កាលពីថ្ងៃទី២៥ សីហា ថា នឹងយកពន្ធរហូតដល់២០០% លើផលិតផលចិន ប្រសិនបើក្រុងប៉េកាំងមិនសម្រួលដល់ការនាំចេញមេដែកធ្វើពីដីកម្រ ដែលវាជាសម្ភារសំខាន់សម្រាប់រថយន្តអគ្គិសនី អេឡិចត្រូនិក និងកិច្ចការពារ ។
ពេលជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកLEE JEA MYUNG នៅការិយាល័យពងក្រពើនៃសេតវិមានលោកត្រាំថ្លែងថា ចិនត្រូវផ្ដល់មេដែកប្រភេទនោះដល់យើង។ បើមិនផ្ដល់ឲ្យទេនោះយើងនឹងបង្កើនពន្ធដល់រង្វង់២០០%។ ចិនជាប្រទេសមានដីកម្រច្រើនជាងគេបំផុតនៃពិភព
លោក។
ចិនបានបង្កើតកាលកាលពីដើមខែមេសា ប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណសម្រាប់ត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដោយនោះជាសេចក្ដីសម្រេចមួយដែលក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាអំពើសងសឹកមួយ។ មហាអំំណាចសេដ្ឋកិច្ចទាំង២ ធ្លាប់បានបង្កើនពន្ធទៅវិញទៅមករួចហើយ រហូតដល់១២៥%សម្រាប់ទំនិញអាមេរិក និង១៤៥%សម្រាប់ទំនិញចិន មុនមានកិច្ចចរចាដែលឈានទៅយកពន្ធត្រឹម៣០%សម្រាប់ទំនិញចិននាំចូលអាមេរិក និង១០%សម្រាប់ទំនិញអាមេរិកនាំំចូលចិន ក្នុងរយៈពេល៩០ថ្ងៃហើយពន្យារពេលរហូតដល់ខែវិច្ឆិកា។
ប៉ុន្តែក្រុងវ៉ាស៊ីនតោននាពេលនេះបានចោទចិនថា ធ្វើឲ្យយឺតយ៉ាវដោយចេតនា ការផ្ដល់អាជ្ញាប័ណ្ណដល់បណ្ដាសហគ្រាសរបស់ខ្លួន។ តែទោះបីយ៉ាងណាលោកត្រាំលើកពីបំណងលោកសម្រាលភាពតានតឹងជាមួយចិន ។ លោកថានាពេលថ្មីៗនេះខ្ញុំបាននិយាយជាមួយសមភាគីចិនលោកសីុជីនពីង ហើយយើងនឹងទៅកាន់ចិនក្នុងឆ្នាំនេះ៕
ចែករំលែកព័តមាននេះ