ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​​ដាក់​ស៊ី​រ៉ែ​ន​រលក​សម្លេង​ទប់ទល់​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​ពេល​រុញច្រាន​មិន​ឱ្យ​ដាក់​លួស​​បន្លា​ក្នុង​ទឹកដី​កម្ពុជា

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទាហាន​ថៃ​បាន​ដាក់​ស៊ី​រ៉ែ​ន​រលក​សម្លេង​ទប់ទល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ពេល​រុញច្រាន​មិន​ឱ្យ​ដាក់​លួស​បន្លា​ក្នុង​ទឹកដី​កម្ពុជា កាលពី​ល្ងាច​ថ្ងែ​ទី​២៥ សីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។…

ខេត្តបន្ទាយមានជ័យ ៖ ទាហាន​ថៃ​បាន​ដាក់​ស៊ី​រ៉ែ​ន​រលក​សម្លេង​ទប់ទល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ពេល​រុញច្រាន​មិន​ឱ្យ​ដាក់​លួស​បន្លា​ក្នុង​ទឹកដី​កម្ពុជា កាលពី​ល្ងាច​ថ្ងែ​ទី​២៥ សីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ទាហាន​ថៃ​ពិតជា​បាន​ដាក់​ស៊ី​រ៉ែ​ន​រលក​សម្លេង​លាន់​សូរ​ខ្លាំង​លើ​រថយន្ត​ទ័ព​ដើម្បី​ទប់ទល់​ជាមួយ​ប្រជាពលរដ្ឋ​មិន​តិច​ជាង​៥០០​នាក់ ដែល​រុញច្រាន​ទាហាន​ថៃ​បាន​ចូល​ដាក់​លួស​បន្លា​មក​លើ​ទឹកដី​កម្ពុជា​សារ​ជា​ថ្មី​ម្តងទៀត ដែល​មាន​បំណង​ចង់​ព័ទ្ធ​យក​ចម្ការ​អំពៅ​ជា​ច្រើន​ហិ​កតា​ក្នុងភូមិ​សា​ស្គ្រ​ភូមិ​ជោគជ័យ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដំបង​ដើម​អាកា​ស្យា​ទប់ទល់ និង​រុញច្រាន​ទាហាន​ថៃ​បាន​ដកថយ​ចូល​កន្លែង​ចាស់ ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្រែក​នៅ​ម្ខាង​ប្រឡាយ ស្រាប់តែ​ទាហាន​ថៃ​បាន​ដាក់​ស៊ី​រ៉ែ​ន​រលក​សម្លេង​លាន់​សូរ​ខ្លាំងបណ្តាល​ឱ្យ​ហឹ​ង​ត្រចៀក ដែល​ជា​ស៊ី​រ៉ែ​ន​នេះ​សម្រាប់​ប្រើប្រាស់​ទប់ទល់​បាតុករ​ដាក់​រយៈពេល​ជិត​១​ម៉ោង​ក្រោយ​បាន​បិទ ក្រោយ​ប្រជាពលរដ្ឋ​បាន​ថយក្រោយ​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ដែរ​ថា ទាហាន​ថៃ​បាន​លួច​ចូល​ដាក់​លួស​បន្លា​ម្តងទៀត​នៅ​លើ​ទឹកដី​កម្ពុជា​ក្នុងភូមិ​សា​ស្គ្រ​ភូមិ​ជោគជ័យ​នៅ​ចម្ងាយ​ពី​កន្លែង​ចាស់​ខាងត្បូង​ប្រមាណ​ជា​១០០​ម៉ែត្រ ហើយ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​រុញច្រានទប់​ដកថយ​ត្រឡប់​ក្រោយ​វិញ ហើយ​លួស​បន្លា​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​សែង​យក​មក​រក្សា​ទុកជា​ភស្តុ​តាង​ក្នុង​ការ​រំលោភ​បំពាន​ពី​ទាហាន​ថៃ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ