ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ប្រវត្តិ​ខ្លះ​ៗ​ពី​ដើម​កំណើត​នៃ​នំក្រឡាន​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍

6 ម៉ោង មុន

ក្រឡាន​ត្រូវ​បាន​គេ​ចាត់ទុកជា​នំ​ប្រពៃណី និង​ជា​ផលិតផល​ទេសចរណ៍​មួយ​ផង​ដែរ​ក្នុងស្រុក​ឯក​ភ្នំ ដោយសារ​វា​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ពេញ​និយម និង​មាន​ប្រវត្តិ គួរ​អោយ​ចាប់អារម្មណ៍ និង​យូរលង់​ណាស់​មក​ហើយ សម្រាប់​អ្នក​ភូមិ​សំរោង​ក្នុង ភូ​មិន​រា និង​ភូមិ​តា​គម…

ក្រឡាន​ត្រូវ​បាន​គេ​ចាត់ទុកជា​នំ​ប្រពៃណី និង​ជា​ផលិតផល​ទេសចរណ៍​មួយ​ផង​ដែរ​ក្នុងស្រុក​ឯក​ភ្នំ ដោយសារ​វា​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ពេញ​និយម និង​មាន​ប្រវត្តិ គួរ​អោយ​ចាប់អារម្មណ៍ និង​យូរលង់​ណាស់​មក​ហើយ សម្រាប់​អ្នក​ភូមិ​សំរោង​ក្នុង ភូ​មិន​រា និង​ភូមិ​តា​គម ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ នេះបើយោងតាមផេកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រកាសនាព្រឹកថ្ងៃទី២៦ ខែសីហានេះ ។

នំ​ក្រឡា​ផលិត​ចេញពី​អង្ករដំណើប លាយ​ជាមួយ​សណ្តែកខ្មៅ ខ្ទិះដូង និង​គ្រឿងផ្សំ​មួយ​ចំនួន​ទៀត រួច​ញាត់​ចូល​បំពង់​ឫស្សី និង​ដុត ។ នំ​នេះ​មានឱជារស​ឈ្ងុយ​ឆ្ងាញ់ និង​មាន​តម្លៃ​ចាប់ពី​១០០០​រៀល ឡើង​ទៅ យោង​តាម​ទំហំ​តូច ឬ​ធំ ។ អ្នក​ភូមិ​សំរោង​ក្នុង នៅ​តែ​ប្រកាន់​ភ្ជាប់​នូវ​រូបមន្ត​បុរាណ ដើម្បី​ធ្វើ និង​ចម្អិន​នំ​ប្រភេទ​នេះ ។ ជា​រៀង​រាល់​ព្រឹក ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​វត្ត​សំរោង​ក្នុង តែងតែ​ចំណាយពេល​ទស្សនា ស្វែង​យល់ និង​សាកល្បង​ភ្លក្ស​រសជាតិ​នំក្រឡាន​នេះ ។
បច្ចុប្បន្ន ក្នុង​ខេត្តបាត់ដំបង គេ​សង្កេត​ឃើញ មាន​លក់​នំក្រឡាន​នេះ នៅ​តាម​ទីផ្សារ ចំណត់​ឡាន និង​នូវ​តាម​រមណីយដ្ឋាន និង​ទីប្រជុំជន​ផ្សេង​ៗ ទៀត ។

ខាងក្រោម​នេះ គឺជា​ប្រវត្តិ​ខ្លះ​អំពី​នំក្រឡាន​!!
ដើម​កំណើត​នំក្រឡាន

នំក្រឡាន គឺជា​នំ​ប្រពៃណី​ខ្មែរ​មួយ ដែល​ត្រូវ​បាន​យក​អង្ករដំណើប​ច្រកចូល​ក្នុង​បំពង់​ឬ​ស្សី​ព្រមទាំង​បិទ​ឆ្នុក ដោយ​ប្រើ​សំបក​ដូង ឬ​ស្លឹកចេក ហើយ​យក​វា​ដុត​រោល​ពី​ខាងក្រៅ​ជុំវិញ​សំបក​ឫស្សី ។ ពាក្យ​ក្រឡាន មាន​ប្រភព​ចេញពី​ជនជាតិភាគតិច​(​កូ​ឡា​) របស់​ប្រទេស​ភូមា ដែល​បាន​រត់​ភៀសខ្លួន និង​បាន​រស់នៅ​លើ​ទឹកដី​ខេត្ត​ប៉ៃលិន​សព្វថ្ងៃ ។

ជនជាតិ​ដើម​ភាគតិច កូ​ឡា បរិភោគ​អង្ករដំណើប​ជា​អាហារ​ប្រចាំ​ថ្ងៃ ខុស​ពី​ជនជាតិ​ខ្មែរ​យើង ដែល​បរិភោគ​អង្ករខ្សាយ (​អង្ករ​ធម្មតា​) ។

ជនជាតិ​កូ​ឡា​ពី​សម័យ​មុន ប្រកប​របរ​ទទួលទាន​ដោយ​ការ រក​រ៉ែ​( ត្បូង មាស ពេជ្រ បរបាញ់​សត្វ កាប់​ឈើ​) ។​ល​។ នៅ​ពេល​ដែល​ពួក​គេ​ទៅ​ព្រៃ​ម្តង​ៗ ពួក​គេ​មិន​ចាំបាច់​យក​ទៅ​ជាមួយ​នៅ ឆ្នាំ ក្អម ដែល​ធ្វើ​អំពី​ដីឥដ្ឋ​ឡើយ ពីព្រោះ​របស់​ទាំងនេះ​វា​ធ្ងន់ ផុយ ស្រួយ ងាយ​បាក់បែក ។ នៅ​ពេល​ពួក​គេ​ចម្អិន​អាហារ ពួក​ដើរ​រក​កាប់​ដើម​ឫស្សី​ណា​ដែល​មាន​ប្រហោង​ធំ​ៗ​យក​មក​ដាំ​ស្ល ដោយ​ដាក់​បំពង់​ឫស្សី​បញ្ឈរ រួច​ដុត​ភ្លើង​ជា​ការ​ស្រេច ។

ចំណែកឯ​ជនជាតិ​ខ្មែរ​យើង​ដែល​បាន​ទៅ​រក​រ៉ែ និង​កាប់​ឈើ​ជាមួយ​ជនជាតិភាគតិច​កូ​ឡា នា​សម័យ​នោះ​ក៏​យល់​ឃើញ​ថា បាយដំណើប​ដែល​ចម្អិន​ក្នុង​បំពង់​ឫស្សី មាន​រសជាតិ​ឆ្ងាញ់​ខុស​ពី​បាយដំណើប ដែល​ចម្អិន​ក្នុង​ឆ្នាំង​ធម្មតា ។ នៅ​ពេល​ដែល​ពួក​គេ​ត្រលប់​ពី​ព្រៃ​វិញ​ពួក​គេ​បាន​ផ្សព្វផ្សាយ​ពី​វិធី​ចម្អិន​អង្ករដំណើប​ក្នុង​បំពង់​ឫស្សី​ដល់​អ្នក​ភូមិ ។

ចាប់ពី​ពេល​នោះ​មក​ខ្មែរ​យើង​បាន​ហៅ​ឈ្មោះ​នំ​នេះ​ថា នំក្រឡាន អោយ​ស្រ​ដៀង និង​ឈ្មោះ​ជនជាតិភាគតិច​កូ​ឡា ។ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ គ្រឿងផ្សំ​ផលិត​នៅ​ក្រឡាន មានការ​វិវត្តន៍​ជា​បន្តបន្ទាប់ រហូត​ដល់​បច្ចុប្បន្ន​នេះ ដែល​គ្រឿងផ្សំ​របស់​វា​មាន​ដូច​ជា ៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និង​អំបិល​បន្តិច​ប​ន្ទួ​ច យក​ស្លឹកចេក រឺ​ស្រកីដូង​ធ្វើ​ឆ្នុក ដុត​ក្នុង​ចង្ក្រាន​ធ្វើ​ពីរ​បា​ដែក ។ រយៈពេល​ដុត​អាស្រ័យ​លើ​ទំហំ​បំពង់​ឫស្សី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ