ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយប្រភពលុយ! អ៊ីស្រាអែលសម្លាប់មេហិរញ្ញវត្ថុហាម៉ាស​

2 ថ្ងៃ មុន



មជ្ឈិមបូព៌ា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កងកម្លាំងការពារជាតិអ៊ីស្រាអែល​ បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនជាង ៥០ នាក់ នៅក្នុងប្រតិបត្តិការដែលពួកគេហៅថា «ការប្រឆាំងភេរវកម្ម» នៅទូទាំងតំបន់ West Bank ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅនេះ។

យោធាអ៊ីស្រាអែលបានអះអាងថា ជនសង្ស័យទាំងនោះបានជាប់ពាក់ព័ន្ធនឹងការញុះញង់ ជម្រុញសកម្មភាពហិង្សា ព្រមទាំងការកាន់កាប់ និងជួញដូរអាវុធខុសច្បាប់ ដោយនៅក្នុងនោះ សមត្ថកិច្ចក៏បានរឹបអូសប្រាក់សុទ្ធ​ប្រហែល ៨៥,០០0 ដុល្លារអាម៉េរិក ដែលសង្ស័យថាប្រើប្រាស់សម្រាប់ឧបត្ថម្ភដល់សកម្មភាពវាយប្រហារផ្សេងៗ។

ដោយឡែកនៅក្នុងតំបន់ហ្គាហ្សា​វិញ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់បន្ថែមថា ខ្លួនបានបើកការវាយប្រហារសម្លាប់ក្រុមខ្មាន់កាំភ្លើងបានជាង ២០ នាក់ ក្នុងរយៈពេលមួយសប្ដាហ៍ដូចគ្នានេះ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានមន្ត្រីជាន់ខ្ពស់ចំនួន ៣ នាក់របស់ក្រុមអ៊ិស្លាមជីហាត​ព្រមទាំងប្រធានក្រុមផ្ទេរប្រាក់របស់ក្រុមហាម៉ាស ​និងអនុប្រធានរបស់គាត់ផងដែរ ដែលនេះជាការកាត់ផ្ដាច់ប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន៕