ប្រសិនជារាងកាយកូនកើតមានអាការៈទាំងនេះ អ្នកម្តាយគួរតែផ្អាកកុំទាន់ឲ្យកូនបៅ ព្រោះការបៅឆ្អែតខ្លាំងពេក នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន។ តើមានអ្វីខ្លះទៅ?
ទារកដែលទើបតែកើត ក្រពះ និងពោះវៀននៅតូចនៅឡើយ។ បើអ្នកម្តាយឲ្យបៅច្រើនពេក ឬបៅចូលខ្យល់ច្រើន នឹងធ្វើឲ្យកូនកើតមានអាការៈក្អែរ ឬក្អួតជានិច្ច។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការឲ្យកូនបៅ ហើយមិនគួរឲ្យបៅច្រើនលើសកំណត់ទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន។
ជាធម្មតា ទារកដែលទើបតែកើត ក្នុងមួយថ្ងៃអាចបត់ជើងធំពី៣ទៅ៦ដង ហើយលាមកមានលក្ខណៈទន់ និងពណ៌លឿង។ ប៉ុន្តែបើកូនបត់ជើងធំលើស៦ដង ហើយពណ៌នៃលាមកជាពណ៌បៃតង មានន័យថាកូនបៅច្រើនពេកហើយ។ ដូចនេះ អ្នកម្តាយគួរតែកាត់បន្ថយការឲ្យកូនបៅ។
កូនដែលឡើងទម្ងន់លឿនជាងកម្ពស់ ក៏ជាមុខសញ្ញាប្រាប់អ្នកម្តាយថាកូនបៅលើសកំណត់ដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនបំផ្លាញសុខភាពកូនយ៉ាងងាយ។
កូនដែលបៅច្រើនពេក នឹងកើតមានក្លិនមាត់ ព្រោះទឹកដោះគោផ្ទុកច្រើនពេកក្នុងក្រពះ។ ដូចនេះ អ្នកម្តាយគួរតែកាត់បន្ថយចំនួននៃការឲ្យកូនបៅ ទើបមិនធ្វើឲ្យក្រពះ និងពោះវៀនរបស់កូនកើតមានបញ្ហា៕
ចែករំលែកព័តមាននេះ