ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំថា​ ​អាចនឹង​ជួប​លោកគីមជុង​អ៊ុន​​ជាថ្មីក្នុង​ឆ្នាំ​នេះ ​

5 ម៉ោង មុន

អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ​កាលពី​ថ្ងៃ​ទី​២៥ ​សីហា​ បាន​លើក​ពី​សំណុំរឿង​កូរ៉េ​ខាងជើង ដោយ​ថ្លែង​ថា លោក​ចង់​ជួប​ជា​ថ្មី​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន អាច​ក្នុងឆ្នាំនេះ​។…

អា​មេ​រិ​ក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ​កាលពី​ថ្ងៃ​ទី​២៥ ​សីហា​ បាន​
លើក​ពី​សំណុំរឿង​កូរ៉េ​ខាងជើង ដោយ​ថ្លែង​ថា លោក​ចង់​ជួប​ជា​ថ្មី​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន អាច​ក្នុងឆ្នាំនេះ​។

ការ​ប្រកាស​នោះ​ របស់​លោក​ធ្វើ​ឡើង ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នៅ​សេត​វិមាន របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​LEE JAE MYUNG​ពេល​ជួប​ពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​លោក ដែល​ចាប់ផ្ដើម​ដំបូង​ក្នុង​ភាព​តានតឹង មុន​ពេល​វិល​មក​រក​ភាព​សម្របសម្រួល​គ្នា​វិញ​។

ប៉ុន្មាន​ម៉ោង​មុន​ការ​ជួប​គ្នា​នោះ ប្រធានាធិបតី​អា​មេ​រិ​កបាន​បរិហារ​ដោយ​នឹក​ស្មាន​មិន​ដល់ ពី​ការ​កម្ចាត់​ឬ​បដិវត្តន៍​មួយ​នៅ​កូរ៉េ​ខាងត្បូង ដោយ​ចង់​សំដៅលើ​ប្រតិបត្តិការ​របស់​ប៉ូលិស​ប្រឆាំង​បណ្ដា​ព្រះ​វិហារ​។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​អស់​ពេល​៤០​នាទី​នៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន វោហា​សាស្ត្រ​រ៉ា​ឌី​កាល់​ត្រូវ​បាន​ដូរ​។ លោក​ត្រាំ​មាន​ប្រសាសន៍​ថា ខ្ញុំ​ជឿ​ថា​នោះ​គ្រាន់​ជា​ការ​មិន​យល់​គ្នា​មក​ពី​បណ្ដា​ពាក្យ​ចចាមអារ៉ាម​។

ស្ដី​ពី​កូរ៉េ​ខាងជើង​មេដឹកនាំ​ទាំង​២​លើក​ឡើង​ពី​យោបល់​ស្របគ្នា ទោះបី​មាន​ភាព​រសើប​ខាង​នយោបាយ​ខុស​ៗ​គ្នា​ក្ដី​។ លោក​LEE JAE MYUNG ជា​ប្រមុខរដ្ឋ​ចាត់​ទុក​ថា​ធ្វេ​ង​និយម គាំទ្រ​ឲ្យ​មានការ​ចរចា​ជាមួយ​កុ​ូ​រ៉េ​ខាងជើង ជា​ជំហរ​មួយ​ដែល​លោក​ត្រាំ​ហាក់​ប្រកាន់​យក​ដែរ​។

លោក​ត្រាំ​បាន​រំឭក​ពី​ការ​ខិតចូល​ជិត​គ្នា​ជា​បុគ្គល​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន ដោយ​ធ្លាប់​បាន​ជួប​គ្នា​៣​លើក រវាង​ឆ្នាំ​២០១៨​ទៅ​២០១៩​។ លោក​ថា ​ក្នុង​ពេល​ណាមួយ​លោក​នឹង​បាន​ជួប​គ្នា​ទៀត​ខ្ញុំ​ទន្ទឹងរង់ចាំ​។ លោក​សង្ឃឹមថា ការ​ជួប​គ្នា​មួយ​អាច​មាន​ក្នុងឆ្នាំនេះ​។ លោក​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​សី​ុ​ល​តិច​ចាប់តាំងពី​លោក​វិល​ចូល​សេត​វិមាន​វិញ​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ