ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តទទួលបងប្អូនពលករចំណាកស្រុកពីថៃតាមច្រកទ្វាព្រំដែនខេត្តជាប់ព្រំប្រទល់ថៃវិលត្រឡប់ មកខេត្តត្បូងឃ្មុំវិញ

53 នាទី មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មន្ទីរ​ព័ត៌មាន ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា បន្ត​សម្របសម្រួល​ទទួល​បងប្អូន​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វា​ព្រំដែន​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ វិល​ត្រឡប់​មក​ខេត្ត​ត្បូងឃ្មុំ​វិញ…

ខេត្ត​ត្បូងឃ្មុំ ៖ មន្ទីរ​ព័ត៌មាន ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥​នេះ​ថា បន្ត​សម្របសម្រួល​ទទួល​បងប្អូន​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វា​ព្រំដែន​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ វិល​ត្រឡប់​មក​ខេត្ត​ត្បូងឃ្មុំ​វិញ ។

មន្ទីរ​ព័ត៌មាន ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ថា ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការ​ណែនាំ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ កំពុង​បន្ត​សម្របសម្រួល​ទទួល​បងប្អូន​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វា​ព្រំដែន ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ វិល​ត្រឡប់​មក​ខេត្ត​ត្បូងឃ្មុំ​វិញ ។

ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ទទួល​បន្ទុក​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥​ម្សិលមិញ​នេះ មាន​បងប្អូន​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ វិល​ត្រឡប់​មក​មូលដ្ឋាន​ក្រុង​/​ស្រុក​ទាំង​៧ នៃ​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​៧,៦៧៨​នាក់ ស្រី​៣,៤៥២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ