ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​គំ.រា.ម​ឈប់​រក​ស៊ី​ជាមួយ​កូរ៉េ​ខាង​ត្បូង​ព្រោះ​មា​ន​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ឬ​បដិវត្ត

11 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​គំរាម​ឈប់​រក​ស៊ី​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ព្រោះ​ប្រទេស​នេះ​ទើប​តែ​កើត​មាន​ការ​បោស​សម្អាត​ ឬ​បដិវត្ត​។ លោក​ថ្លែង​ដូច្នេះ​មុន​ពេល​ជួប​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​សេតវិមាន​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​លោក​ត្រាំ​និយាយ​យ៉ាង​ដូច្នេះ​ចង់​មាន​ន័យ​ថា​ម៉េច​។ ប៉ុន្តែ​គេ​ដឹង​ថា​កូរ៉េ​ខាង​ត្បូង​ទើប​តែ​រួច​ផុត​ពី​វិបត្តិ​នយោបាយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​​បន្ទាប់​ពី​ប្រធានា​ធិបតី​មុន លោក​យូន​ស៊ុក​យូល ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤​។ លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​តើ​មាន​អ្វី​កើត​ឡើង​នៅ​កូរ៉េ​ខាង​ត្បូង​?…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​គំរាម​ឈប់​រក​ស៊ី​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ព្រោះ​ប្រទេស​នេះ​ទើប​តែ​កើត​មាន​ការ​បោស​សម្អាត​ ឬ​បដិវត្ត​។ លោក​ថ្លែង​ដូច្នេះ​មុន​ពេល​ជួប​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​សេតវិមាន​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​លោក​ត្រាំ​និយាយ​យ៉ាង​ដូច្នេះ​ចង់​មាន​ន័យ​ថា​ម៉េច​។ ប៉ុន្តែ​គេ​ដឹង​ថា​កូរ៉េ​ខាង​ត្បូង​ទើប​តែ​រួច​ផុត​ពី​វិបត្តិ​នយោបាយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​​បន្ទាប់​ពី​ប្រធានា​ធិបតី​មុន លោក​យូន​ស៊ុក​យូល ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤​។

លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​តើ​មាន​អ្វី​កើត​ឡើង​នៅ​កូរ៉េ​ខាង​ត្បូង​? ហាក់​ដូច​ជា​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ឬ​ជា​បដិវត្ត​។ លោក​ត្រៀម​ទទួល​ស្វាគមន៍​ប្រធានា​ធិបតី​ថ្មី​នៅ​យប់​នេះ​។ លោក​អរគុណ​ប្រធានា​ធិបតីកូរ៉េ​ខាង​ត្បូង​​​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​ចំពោះ​បញ្ហា​នេះ​។ លោក​យូន​ស៊ុក​យូល​មាន​ទស្សនៈ​នយោបាយ​ស្រប​នឹង​លោក​ត្រាំ​។ ចំណែក​លោក​លី​ជេ​ម្យុង​រិះគន់​ដោយ​ឥត​សំចៃ​មាត់​ចំពោះ​នយោ​បាយ​អភិ​រក្ស​និយម​របស់​លោក​យូន​។

​មុន​កា​របង្ហោះ​សារ​នៅ​លើ​ទ្រូស​សូសល (Truth Social) គេ​រំពឹងថា​គម្រោង​ជួប​គ្នា​ដោយ​ផ្ទាល់​ និង​ជា​លើក​ដំបូង​រវាង​លោក​ត្រាំ និង​លោក​លី​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​២​កាល​ពី​ខែ​កក្កដា​។ ក្នុង​នោះ កូរ៉េ​ខាង​ត្បូង​សន្យា​វិនិយោគ​ទឹក​ប្រាក់​រាប់​រយ​ប៊ី​លាន​ដុល្លារ​នៅ​ប្រទេស​អាមេរិក។ ជា​កិច្ច​ឆ្លើយ​តប លោកត្រាំ​យល់​ព្រម​បញ្ចុះ​ពន្ធ​គយលើ​ទំនិញ​កូរ៉េ​ខាង​ត្បូង​មក​នៅ​​ត្រឹម​១៥%​តែ​ប៉ុណ្ណោះ​​។ កាល​ពី​មុន​នោះ លោក​គំរាម​ដំឡើង​ពន្ធ​ដល់​២៥%​។​

ខុទ្ទ​កាល័យ​ប្រធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង​ប្រកាស​ថា​ថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​ពិភាក្សា​គ្នា​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទៅ​លើ​វិស័យ​ផលិត​កម្ម​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ការ​ផលិត​បន្ទះ​ឈីប​, អាគុយ​ និង​ការ​ផលិត​កប៉ាល់​។ លោក​ត្រាំ​ចាប់​អារម្មណ៍​ជាង​គេ​ការ​ផលិត​កប៉ាល់​។ នៅក្នុង​វិស័យ​ការ​ពារ​ជាតិ​ ប្រធាន​បទ​សំខាន់​អាច​ពាក់​ព័ន្ធ​នឹង​ការ​បន្ត​ដាក់​កង​ទ័ព​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង​។ តាម​មើល​ទៅ​លោក​ត្រាំ​មិន​ចង់​ដាក់​កង​ទ័ព​ទទេ​ៗ​ដោយ​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ​នោះ​ទេ​។ លោក​អាច​នឹង​ទារ​ថ្លៃ​ការ​ពារ​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ