ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កម្ពុជា​ធ្វើការ​ទប់ស្កាត់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​កងទ័ព​ថៃ​ឈ្លានពាន​ដោយ​យក​បន្លា​លួស​មក​ព័ទ្ធ​យក​ផ្ទះសម្បែង និង​ដីធ្លី​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ជាមួយ​អំពើ​គឃ្លើន និង​ការ​រំលោភ​បំពាន​យ៉ាង​កំរោល ​ពី​សំណាក់​កងទ័ព​ថៃ​បាន​ឈ្លានពាន នៅ​ខេត្តបន្ទាយមានជ័យ ​ដោយ​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី ផ្ទះ ពលរដ្ឋ​នោះ ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចាត់​ទុក​ថា​…

រាជធានី​ភ្នំពេញ​ ៖​ ជាមួយ​អំពើ​គឃ្លើន និង​ការ​រំលោភ​បំពាន​យ៉ាង​កំរោល ​ពី​សំណាក់​កងទ័ព​ថៃ​បាន​ឈ្លានពាន នៅ​ខេត្តបន្ទាយមានជ័យ ​ដោយ​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី ផ្ទះ ពលរដ្ឋ​នោះ ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចាត់​ទុក​ថា​ កើត​ចេញពី​ការ​ការពារ​ទ្រព្យសម្បត្តិ​ស្របច្បាប់​របស់​ពួក​គាត់ និង​ផ្តើម​ចេញពី​ការ​ស្រឡាញ់​ទឹកដី ធ្វើ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ដេញ​កងទ័ព​ថៃ​ និង​ដក​លួស​បន្លា​ដែល​បំ​ម្រុ​ង​ដាក់​រាយ​។

ថ្លែង​នៅ​ក្នុង​សេចក្តី​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃ ស្តី​ពី «​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ​»​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ លោ​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង ១៤:២០ នាទី រសៀល​នេះ កងកម្លាំង​យោធា​របស់​ថៃ​បាន​ព្យាយាម​រាយ​បន្លា​លួស​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ទល់មុខ​ភូមិសាស្ត្រ​ភូមិ Nong Chan ស្រុក Khok Sung ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ប៉ុន្តែ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នៅ​ភូមិ​ជោគជ័យ​ធ្វើការ​ទប់ស្កាត់​យ៉ាង​ខ្លាំង​ទើប​កងកម្លាំង​របស់​ថៃ​យក​បន្លា​លួស​នោះ​ត្រឡប់​ទៅ​វិញ​។

ប​ន្ទាប់​មក​វេលា​ម៉ោង​១៥​ និង១៤​រសៀល​ថ្ងៃ​ដដែល​នេះ​កងកម្លាំង​ថៃ បាន​ធ្វើ​សកម្មភាព​ជា​ថ្មី​បំរុង​នឹង​យក​បន្លាស​លួស​មក​រាយ​ម្តងទៀត ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី និង​ប្រជា​ពលរដ្ឋ​ផ្សេង​ៗ​ទៀត​ធ្វើការ​ទប់ស្កាត់​យ៉ាង​ខ្លាំងក្លា រហូត​ដល់​កងកម្លាំង​របស់​ថៃ​យក​បន្លា​លួស​របស់​ខ្លួន​ត្រឡប់​ចូល​ទៅ​វិញ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថ្លែង​ដែរ​ថា​ចាប់​តាំង​តែ​ពី​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ ២០២៥​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៥​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី និង​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត​បាន​រួម​សាមគ្គី​គ្នា ធ្វើការ​ឆ្លើយ​តប​គឺ​ផ្តើម​ចេញពី​ការ​ព្រួយបារម្ភ​ចំពោះ​មុខ នឹង​ការ​រាយ​បន្លា​លួស របស់​កងទ័ព​ថៃ ហើយ​ក៏​ក្នុង​គោលដៅ​ការពារ​នូវ​អ្វី​ដែល​ពួក​គាត់​ចាត់​ទុក​ថា​ជា​ទ្រព្យសម្បត្តិ​ស្របច្បាប់​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ ដែល​កើត​ចេញពី​ការ​ស្រឡាញ់​ទឹកដី និង​ការពារ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ស្របច្បាប់​របស់​ពួក​គាត់​។

លោ​ជំទាវ អ្នកនាំពាក្យ បាន​ថ្លែង​ដែរ​ថា​៖​នៅ​ក្នុង​ការ​កើតហេតុ​ការណ៍​នេះ​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ​របស់​កម្ពុជា​យើង ដែល​មិន​ប្រដាប់​ដោយ​អាវុធ ហើយ​ដែល​យើង​ឈរជើង​ប្រចាំ​តំបន់​នោះ​ក៏​មាន​វត្ត​មាននៅ​កន្លែង​នោះ​ផង​ដែរ​ដើម្បី​ការពារ សុ​វត្តិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​បំពេញ​ប្រកបដោយ​វិជ្ជាជីវៈ ការ​ទទួលខុសត្រូវ ខ្ពស់​។​ម្យ៉ាងវិញទៀត​កងកម្លាំង​របស់​យើង បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ លក្ខខណ្ឌ​បទ​ឈប់​បាញ់​ដូចដែល​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កន្លង​មករ​វាង​កម្ពុជា និង​ថៃ​។

ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​ក្រសួង​ការ ពារ​ជាតិ​បាន​ថ្លែង​ដោយ​បញ្ជាក់​ថា​កម្ពុជា​ស្នើ​ឱ្យ​ភាគី​ថៃ​គោរព​ឱ្យ​បាន​ពេញលេញ និង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និង​ជា​ពិសេស​ស្មារតី​នៃ​កិច្ចព្រមព្រៀង នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥​របស់​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​១​របស់​ថៃ ដែល​បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ពាក់ព័ន្ធ​នឹង​ការ​មិន​ពង្រីក​ភូមិសាស្ត្រ នៃ​ជម្លោះ និង​ជៀសវាង​ទ​ង្វើ​ដែល​នាំ​ទៅ​ដល់​ការ​កើនឡើង​នៃ​ភាព​តានតឹង​។ កម្ពុជា​បញ្ជាក់​ថា រាល់​ទំនាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ត្រូវ​យក​ទៅ​ដោះស្រាយ​ដោយ​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ ស្រប​តាម​ស្មារតី​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០០ (MOU 2000)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ