ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ថ្មី ក្នុង​ន័យ​បទល្មើស​ចាស់ ទើប​បែកធ្លាយ

15 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់បីដូច​មានការ​ផុសផុល​ជា​អន្លើ ខណៈ​កម្លាំង​សមត្ថកិច្ច ក៏​បាន​បន្ត​ពង្រឹងគុណភាព និង​អនុវត្ត​ច្បាប់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​បទល្មើស​នេះ​ដែរ ។ រដ្ឋបាល​ព្រៃឈើ…

ខេត្តស្ទឹងត្រែង ៖ ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់បីដូច​មានការ​ផុសផុល​ជា​អន្លើ ខណៈ​កម្លាំង​សមត្ថកិច្ច ក៏​បាន​បន្ត​ពង្រឹងគុណភាព និង​អនុវត្ត​ច្បាប់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​បទល្មើស​នេះ​ដែរ ។

រដ្ឋបាល​ព្រៃឈើ បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​សកម្មភាព​របស់​ក្រុម​ឈ្មួញ ដែល​លួច​បន្លំ​ក្នុង​ការ​បង្កប់​ដឹក​ជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ។

រដ្ឋបាល​ព្រៃឈើ អោយ​ដឹង​ថា រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង ត្រូវ​បាន​បង្ក្រាប ខណៈ​ដឹក​បង្គោលរបង​ក្រាក​ពីលើ​បង្កប់​ឈើ​ក្តា នៅ​ពីក្រោម ក្នុង​គោលដៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទៅ​ខេត្តក្រចេះ ។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង លោក ហ៊ុន សំ​អឿ​ន បាន​បញ្ជាក់​ថា ៖ នា​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​៧​និង​០៥​នាទី​ព្រឹក ក្រុម
ការងារ​បង្ក្រាប​បទល្មើស នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន ផល​អនុ​ផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ នៅ​ត្រង់​ចំណុច​គល់​ស្ពាន​មេគង្គ​ស្ថិត​នៅ​ភូមិ អូរ​ត្រែ​ល ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

កម្លាំង​សហការ​បាន​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង ម៉ាក់​សាំង​យ៉ុ​ង​កែ​ច្នៃ ពណ៌​ទឹកប៊ិច ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២D ០៨៩៤ ដឹក​គ្រាក់​ឈើ​លេខ​២ (​ខ្លុង​) ចំនួន ៣១​ដើម និង​ឈើ​អា​លេខ ២(​ក្ដារ​) ចំនួន​៥២​សន្លឹក ស្មើនឹង​០,៧២៨ ម៉ែត្រ (​សូន្យ​ម៉ែ​ត្រីគុណ ប្រាំពីរ​រយ​ម្ភៃ​ប្រា​បី​) ។

លោកនាយ​ផ្នែក បាន​បន្ថែម​ថា រថយន្ត​ខាងលើ​នេះ ធ្វើ​សកម្មភាព​ស្ទើរ​មួយ​ឆ្នាំទៅ​ហើយ ដោយ​ប្រើប្រាស់​រូបភាព​ដឹក​ជញ្ជូន​បង្គោលរបង​គ្រាក់ ។
ក្រោយ​បណ្ដាញ​រាយការណ៍​ទើប​ឈាន​ដល់​ការ​ឃាត់​ត្រួតពិនិត្យ និង​បង្ក្រាប​តែ​ម្ដង​។

ក្រោយ​ការ​បង្ក្រាប​ក្រុមការងារ​បាន​ដឹក​ជញ្ជូន​វ​ត្តុ​តាង​បទល្មើស​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​បន្ត​នីតិវិធី ។

ទាក់ទិន​ទៅ​នឹង​បទល្មើស​ព្រៃឈើ​នេះ​ដែរ គេ​សង្កេត​ឃើញ​ស្ទើ​ជា​រៀងរាល់ថ្ងៃ ក្រុម​ម៉ូតូ​ដឹក​ជញ្ជូន​ឈើ ដូច​កណ្ដៀរ​មក​ពី​ត្រើយម្ខាង​ទន្លេសេកុង សង្កាត់​សាមគ្គី ចូល​ទីរួមខេត្ត និង​បន្ត​ចែកចាយ​ទៅ​តាម​រោង​សិប្បកម្ម​កែ​ច្នៃ ផលិត​ជា​គ្រឿង​សង្ហា​រឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ