ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ទំនងជា​ឈាន​ដល់​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន មុន​ខែវិច្ឆិកា

1 នាទី មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក Scott Bessent បាន​បង្ហាញ​ទំនុកចិត្ត​ថា សហរដ្ឋអាមេរិក​ជិត​ឈាន​ទៅ​រក​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន​។នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ស្ថានីយទូរទស្សន៍ CNBC លោក…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក Scott Bessent បាន​បង្ហាញ​ទំនុកចិត្ត​ថា សហរដ្ឋអាមេរិក​ជិត​ឈាន​ទៅ​រក​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន​។
នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ស្ថានីយទូរទស្សន៍ CNBC លោក Bessent បាន​រំពឹង​ថា អា​មេ​រិ​ក និង​ចិន នឹង​មានការ​ចរចា​បន្ថែម​ទៀត មុន​ពេល​ពន្ធ​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ ដែល​គ្រោង​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​ចូល​មក​ដល់​។ លោក​បាន​ថ្លែង​ថា «​យើង​នឹង​ជួប​គ្នា​ម្តងទៀត​។ ការ​ចរចារ​ជុំ​នីមួយ​ៗ​កាន់តែ​មាន​ផលិតភាព ហើយ​ប្រទេស​ចិន​បាន​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាច​ធ្វើ​ទៅ​បាន​»​។

សេចក្តីថ្លែងការណ៍​នេះ​កើតឡើង ចំ​ពេល​មានការ​វិវត្តន៍​ដែល​មិន​អាច​ទាយ​ទុកជា​មុន​បាន ក្នុង​ការ​ចរចា​ពន្ធ ចាប់តាំងពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ពន្ធ​បដិការ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៥ ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​លោក​ផ្តោត​លើ​ដៃគូ​ពាណិជ្ជកម្ម​ពិភពលោក​របស់​អា​មេ​រិ​ក​។

នៅ​ក្រោម​សេចក្តី​ប្រកាស​ដំបូង​ពី​អា​មេ​រិ​ក ប្រទេស​ចិន​អាច​ប្រឈម​មុខ​នឹង​ពន្ធ​រហូត​ដល់ ១៤៥%​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ដាក់​ពន្ធ​ត្រូវ​បាន​ពន្យារពេល អំឡុង​ពេល​ការ​ចរចា ហើយ​ការ​ផ្អាក​ការ​អនុវត្ត​ពន្ធ​នេះ ដែល​ដើម​ឡើយ​កំណត់​ត្រឹម​ថ្ងៃ​ទី​១២ សីហា ក៏​ត្រូវ​បាន​ពន្យារពេល​បន្ត​ទៀត​ដោយ​លោក ត្រាំ រហូត​ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ទើប​ចូល​ជា​ធរមាន​។

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ជិត ៣០០​ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​ចិន កាលពី​ឆ្នាំ​មុន ដែល​នោះ​កំពុង​ស្ថិត​ក្នុង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ ដោយ​គិត​ត្រឹម​ខែកក្កដា ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន ១២៨ ពាន់​លាន​ដុល្លារ​។

លោក Bessent បាន​កត់​សម្គាល់ថា អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Jamieson Greer បាន​រំពឹង​ថា ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នឹង​បង្រួម​តូច​យ៉ាង​ហោច​ណាស់ ៣០% នៅ​ឆ្នាំ​នេះ ហើយ​ប្រហែលជា​ច្រើន​ជាង​នេះ នៅ​ឆ្នាំ​ក្រោយ​។ លោក​បាន​បន្ត​ទៀត​ថា ដូច្នេះ​គំនិត​នៅ​ទី​នេះ គឺ​ត្រូវ​ចូល​ទៅ​ក្នុង​តុល្យភាព​ដើម្បី​មាន​ពាណិជ្ជកម្ម​រវាង​គ្នា​ដោយ​យុត្តិធម៌​៕ ប្រភព ៖ CNBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ