ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះទី១៣ (កាជិគី) បានវិវត្តទៅជាព្យុះសង្ឃរាធ្វើបន្តមានភ្លៀងធ្លាក់លាយបាតុផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ព្យុះ​ទី​១៣ មានឈ្មោះ​ថា កា​ជិ​គី បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា​ដែល​មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ព្យុះ​ទី​១៣ មានឈ្មោះ​ថា កា​ជិ​គី បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា​ដែល​មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ លើ​របប​ខ្យល់មូសុង​និរតី និង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​លាយ​ផ្គះ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​១៣ ឈ្មោះ កា​ជិ​គី (Kajiki) T2513 ក្នុង​ឆ្នាំ​២០២៥ បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា​ដែល​មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ លើ​របប​ខ្យល់មូសុង​និរតី និង​ព្រះរាជាណាចក្រ​កម្ពុជា ។ គន្លង​ផ្លូវ​ដើរ​របស់​ព្យុះសង្ឃរា កា​ជិ​គី​នេះ​ពុំ​មាន​ឥទ្ធិពល​ខ្លាំង​មក លើ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​។​»

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី​និង​បស្ចិម​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី ៤០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C ។ ខ្យល់​បក់ មក​ពី​ទិសបស្ចិម និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម​៦​ម៉ែត្រ​វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៤៥% ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី​និង​បស្ចិម​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​៤០% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​២,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ