ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់២នាក់ ក្នុងករណីម៉ាស៊ីនច្រូតស្រូវបើកឆ្លងផ្លូវបុ.កជាមួយម៉ូតូ១គ្រឿង​

47 វិនាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ បុរស​ពីរ​នាក់​បានស្លាប់​នៅនឹងកន្លែងកើតហេតុ​​ ​បន្ទាប់ពីជួប​​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ាស៊ីនច្រូតស្រូវបុកជាមួយម៉ូតូមួយគ្រឿង ។​ ករណីខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​​យប់​ថ្ងៃ​ទី ៦​វិច្ឆិកា​ឆ្នាំ​២០២៥ នៅ​ចំណុច​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ភូមិ ត្រពាំង​គរ…

ខេត្តកំពង់ចាម​ ៖ បុរស​ពីរ​នាក់​បានស្លាប់​នៅនឹងកន្លែងកើតហេតុ​​ ​បន្ទាប់ពីជួប​​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ាស៊ីនច្រូតស្រូវបុកជាមួយម៉ូតូមួយគ្រឿង ។​

ករណីខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​​យប់​ថ្ងៃ​ទី ៦​វិច្ឆិកា​ឆ្នាំ​២០២៥ នៅ​ចំណុច​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ភូមិ ត្រពាំង​គរ ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ម៉ា​ស៊ីន​ច្រូត​មួយគ្រឿងខាងលើ ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​បានរត់គេចខ្លួនបាត់ ។ ចំណែក​ម៉ូតូមួយគ្រឿង​ខាងលើម៉ាក​ហុងដា​ ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម​1F-1980 បើកបរ​ដោយ​ឈ្មោះ នួន សុ​ផា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​សែន​សុ​ន​ជើង ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បានស្លាប់ និង​អ្នក​រួម​ដំណើរ​​ម្នាក់​ឈ្មោះ ឆេ​ន សុគន្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិស្រ​ង៉ែ​ត្បូង ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​  ​បានស្លាប់ ។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ មុនពេលកើតហេតុ​ ម៉ា​ស៊ីន​ច្រូត​មួយគ្រឿង​ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ហើយ​ឆ្លង​ផ្លូវបត់​ស្តាំ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ក្នុងទិស​ដៅ​ពី​លិចទៅ​កើត​ បណ្តាល​ឱ្យ​អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ស្លាប់ទាំង២នាក់ ។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ចំណែក​អ្នកបើកបរ​ម៉ា​ស៊ី​​ន​ច្រូត​ បាន​ទុក​ម៉ា​ស៊ី​​ន​ច្រូត​ចោល ហើយ​រត់គេចចេញ​​ពី​កន្លែង​កើតហេតុបាត់​ ។​

បន្ទាប់​ពី​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​ ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​​ជើង​​ព្រៃ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​​បញ្ជាក់ថា​ អ្នកបើកបរ​ម៉ា​ស៊ីន​ច្រូត​ស្រូវ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ត្បូង​បើក​ឆ្លងផ្លូវ​បត់​ទៅ​កើត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏ជ្រុលបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ នៅ​នឹង​កន្លែង​កើតហេតុ ។ ​ដោយឡែក​​ម៉ូតូ​​ បានរងការ​ខូចខាត​  និង​ម៉ា​ស៊ី​ន​ច្រូត​ ​រងការ​ខូចខាត​​កម្រិត​ស្រាល​​ ។ ក្រោយកើតហេតុ ​វត្ថុ​តាង​ទាំង២​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ជើងព្រៃ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ