ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ បដិសេធ​លើ​ការ​ផ្សាយ​ដែល​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​នៅ​ក្នុង​សង្គម​កម្ពុជា​ ទាក់ទង​នឹង​ចំនុច​កម្តៅ (Hotspots)

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន មិន​ដែល​បាន​ជូនដំណឹង​ទាក់ទង​នឹង​ករណី​មានកំ​ដៅ​ផែនដី​នៅ​កម្ពុជា​នោះ​ឡើយ​។ ការ​ផ្សាយ​កន្លង​មក​ពី​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួន​នេះ​ធ្វើ​ឲ្យ​សាធារណជន​មានការ​ភាន់ច្រឡំ​និង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប​និង​សូមកុំ​ចែករំលែក​ព័ត៌មាន​មិន​ពិត​នេះ​តទៅ​ទៀត​។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ស្នើ​ស្នើ​សុំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ចំពោះ​អ្នក​ផ្សាយ​និ​ចែក​ផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះញង់ និង​មាន​បំណង​បម្រើ​ឱ្យ​ផលប្រយោជន៍…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន មិន​ដែល​បាន​ជូនដំណឹង​ទាក់ទង​នឹង​ករណី​មានកំ​ដៅ​ផែនដី​នៅ​កម្ពុជា​នោះ​ឡើយ​។ ការ​ផ្សាយ​កន្លង​មក​ពី​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួន​នេះ​ធ្វើ​ឲ្យ​សាធារណជន​មានការ​ភាន់ច្រឡំ​និង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប​និង​សូមកុំ​ចែករំលែក​ព័ត៌មាន​មិន​ពិត​នេះ​តទៅ​ទៀត​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ស្នើ​ស្នើ​សុំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ចំពោះ​អ្នក​ផ្សាយ​និ​ចែក​ផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះញង់ និង​មាន​បំណង​បម្រើ​ឱ្យ​ផលប្រយោជន៍ នយោបាយ​នៃ​ក្រុម​ជ្រុលនិយម អគតិ​នៅ​ក្រៅច្បាប់​។

សូម​បញ្ជាក់​ជូន​ថា​ចំណុច​កម្តៅ (Hotspots) បញ្ជាក់​ពី​ចំនួន​ទីតាំង​ដែល​មានការ​ឆេះ ប៉ុន្តែ​មិនមែន​ជា​ទំហំ ឬ​កម្រិត​ភាព​ខ្លាំង​នៃ​ភ្លើង​នោះ​ទេ (​អាំង​តង់​ស៊ី​តេ​)​។ ចំណុច​កម្តៅ (Hotspots) កើតឡើង​នៅ​ពេល​ឧបករណ៍​ចាប់​សញ្ញា​របស់​ផ្កាយ​រណប រក​ឃើញ​ផ្ទៃដី​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​ជាង​ធម្មតា​។ ក្នុង​បច្ចេកទេស​ផ្កាយ​រណប ចំណុច​កម្តៅ ១ បញ្ជាក់​ពី​អត្ថិភាព​នៃ​ភ្លើង​ក្នុង​ផ្ទៃ ១ ភី​ក​សែ​ល (Pixel) នៃ​រូបភាព​ផ្កាយ​រណប​។ នេះ​មាន​ន័យ​ថា ទិន្នន័យ​ចំណុច​កម្តៅ​គ្រាន់តែ​ឆ្លុះ​បញ្ចាំង​ប្រាប់​យើង​ថា «​មាន​ភ្លើង​នៅ​ទីតាំង​នោះ​» ប៉ុន្តែ​វា​មិន​អាច​ប្រាប់​យើង​ថា​ភ្លើង​នោះ «​ធំ​» ឬ «​ខ្លាំង​» ប៉ុណ្ណា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ