ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្ន​ក​នាំពាក្យ​ ៖ មន្ត្រី​ជំនាញ​ក្រសួង​ការងារ បាន​ចុះ​ពិនិត្យ​ករណី​​កម្មករដួល​សន្លប់​១៩​នាក់ ក្នុង​រោងចក្រ​ស៊ី ហាវ ហ៊ែ​ន​ប៊ែ​ក ក្នុង​ខេត្តកណ្តាល​

12 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ មន្ត្រី​ជំនាញ ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​៣ ខែមីនា​នេះ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​រោងចក្រ ស៊ី ហាវ…

រាជធានីភ្នំពេញ​ ៖ មន្ត្រី​ជំនាញ ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​៣ ខែមីនា​នេះ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​រោងចក្រ ស៊ី ហាវ ហ៊ែ​ន​ប៊ែ​ក ខូ​អិ​ល​ធី​ឌី ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ផ្លូវជាតិ​លេខ​៦ ស្រុក​មុខកំពូល ខេត្តកណ្តាល បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍​ថា ​មាន​កម្មករនិយោជិត​ ១៩​នាក់ ​ក្នុង​រោងចក្រ​នេះ​ មានការ​ដួល​សន្លប់​ កាលពី​រសៀល​ម៉ោង​៣ នា​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​ នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ មន្ទីរ​ខេត្តកណ្តាល និង​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ ​ដើម្បី​អង្កេត​រក​មូលហេតុ ​ដែល​ធ្វើ​ឱ្យ​មានការ​ដួល​សន្លប់​ក្នុង​ពេល​បំពេញការងារ​ដោយ​បាន​ទាំង​សាកសួរ​ភាគី​រោងចក្រ និង​កម្មករ ​។

បើ​តាម​លោក​ ស៊ុន មេ​សា បច្ចុប្បន្ន​នេះ កម្មករ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មុខកំពូល និង​មន្ទីរពេទ្យ​គុយ​វែ​ត​។ រោងចក្រ​ស៊ី ហាវ ហ៊ែ​ន​ប៊ែ​ក ខូ​អិ​ល​ធី​ឌី​នេះ ​ជា​រោងចក្រ​ផលិត​កាបូប ខ្សែ​ក្រ​វ៉ា​ត់ និង​សំភារៈ​បន្ទាប់បន្សំ​ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​ជូនដំណឹង​លម្អិត​ពី​លទ្ធផល ​នៃ​ការ​អង្កេត​តាម​ក្រោយ ប៉ុន្តែ​យ៉ាងណា​លោក​ថា ការ​ចុះ​ពិនិត្យ​ភ្លាម​ៗ​ គឺជា​ការ​យកចិត្តទុកដាក់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​សុខ​សុវត្ថិភាព​របស់​កម្មករនិយោជិត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ